ដោយៈ សុខសុភ័ណ្ឌ / កំពង់ស្ពឺៈ សូមអរគុណសន្តិភាព សូមអរគុណមគ្គុទេសឯក ក្នុងការធ្វើឲ្យប្រទេសជាតិ មានសុខសន្តិភាព ស្ថិរភាពនយោបាយ និងអភិវឌ្ឍន៍ រីកចម្រើន យ៉ាងឆាប់រហ័ស ក្រោមគោលនយោបាយ ឈ្នះ ឈ្នះ របស់សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ។ សូមអរគុណ ចំពោះមាតាបិតា និងអាណាព្យាបាលសិស្ស ដែលបានផ្ដល់ឱកាសឲ្យកូនៗ បានខិតខំរៀនសូត្រ និងបានបញ្ចេញអស់ពីសមត្ថភាព ក្នុងការប្រឡងមធ្យមសិក្សា ទុតិយភូមិ ជាប់និទ្ទេស A ចំនួន ២២នាក់ ដែលទទួលបានលើកទឹកចិត្ត ពីរដ្ឋបាលខេត្តកំពង់ស្ពឺ។

លោក វ៉ី សំណាង  អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានមានប្រសាសន៍បែបនេះ នៅពេលលោកបានអញ្ជើញជាអធិបតីភាព នៅក្នុងពិធីសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ជាប់និទ្ទេស A ចំនួន ២២ នាក់ នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ។

លោកបានបន្តទៀតថាៈ សូមឱ្យអាណាព្យាបាល លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ត្រូវខិតខំផ្ដល់ឱកាស និងបង្ហាត់បង្រៀន ដល់សិស្សគ្រប់រូប ទទួលបានចំណេះដឹងគ្រប់បែបយ៉ាង ដើម្បីនៅឆ្នាំបន្ទាប់ បានទទួលកាន់តែច្រើន ឡើងបន្ថែមទៀត ដើម្បីនាំមកនូវកិត្តិយសសម្រាប់ខ្លួនឯង សង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិទាំងមូល។ កាលណា ប្រទេសមួយ មានធនធានមនុស្ស សំបូរទៅដោយអ្នកមានចំណេះដឹង វាបានធ្វើឲ្យប្រទេសនោះ កាន់តែមានភាពរីក ចម្រើន និងអភិវឌ្ឍន៍ បន្ថែមទៀតផងដែរ៕ V / N