ដោយៈទេពកង្រី/កំពង់ឆ្នាំង ៖ដល់ថ្ងៃនេះ ៧កើត ខែបុស្ស ត្រូវនឹង ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២សម្រាប់ត្រីសម្រាប់ ធ្វើប្រហុក ផ្អក នៅ ក្នុង ខេត្តកំពង់ឆ្នាំងចាប់ផ្តើមត្រូវបណ្តើរៗហើយ។ នេះបើ តាមការបញ្ជាក់ពីមន្ត្រីខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង ៕

លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ត្រីចាប់ផ្ដើមត្រូវតាំងពីថ្ងៃទី ៥ កើត ដែលត្រូវនៅ ថ្ងៃទី ២៧ ខែធ្នូ រហូតមកដល់ថ្ងៃនេះ២៩ ខែធ្នូ ហើយ ត្រីនៅ តែបន្តត្រូវជាបន្តបន្ទាប់ ហើយចំណុចដែលត្រូវខ្លាំងជាងគេ ហើយមានប្រជាពលរដ្ឋ នាំគ្នាទិញយកទៅទិញធ្វើប្រហុក ផ្អកច្រើនគឺនៅភូមិកំពង់ប្រាសាទ ឃុំសែប ស្រុកកំពង់ត្រឡាច ។
ដោយឡែកនៅតំបន់ឆ្នុកទ្រូ មាន ប្រជានេសាទបានបណ្ដែត មង ក្រឡាធំៗចាប់ពី ៥ ទៅ ៧ហ៊ុន ត្រូវតែត្រីឆ្ពិន ត្រីច្រកែង។ មិនសូវមានអ្នកបណ្ដែតមងចាប់ត្រីប្រហុកប៉ុន្មានទេ។
ចំណែកនៅក្រុងកំពង់ឆ្នាំង ក៏ដូចជានៅឃុំសែប ប្រជាពលរដ្ឋ បានបណ្ដែតមង ក្រឡា ២ហ៊ុនកន្លះ សម្រាប់ចាប់ត្រីធ្វើ ប្រហុក និងសម្រាប់ធ្វើត្រីឆ្អើរ។

បើទោះជាយ៉ាងនេះក្តីត្រីនៅមានតម្លៃថ្លៃនៅឡើយ ដោយ ត្រីរៀល ត្រីលេញ ជាប់មង ២ហ៊ុនកន្លះ តម្លៃ ១៥០០ រៀល ក្នុងមួយ គីឡូក្រាម។ ត្រីច្រកែង ត្រីឆ្ពិន កាលពីថ្ងៃទី ២៧ ខែធ្នូ បានធ្លាក់ចុះដល់ មួយគីឡូក្រាមថ្លៃ៣០០០រៀល។ ប៉ុន្តែ បច្ចុប្បន្ន បានងើបឡើងវិញតម្កៃ ៥ ០០០រៀលវិញនៅថ្ងៃនេះ ព្រោះតែថ្ងៃខ្លះត្រូវខ្លាំង ខ្លះត្រូវតិចទៅតាមពេលវេលា។

សម្រាប់ការមកធ្វើត្រីប្រហុក ផ្អករបស់ប្រជាពលរដ្ឋវិញ ខុសប្លែកពីបណ្ដាឆ្នាំមុនៗដោយពុំសូវមានអ្នកបររទេះគោ ក្របីឬ គោយន្តមកដេកកន្លែងទិញឡើយ។ ពួកគាត់មក ទិញត្រីស្រស់ហើយដាក់ឡានយកទៅធ្វើនៅផ្ទះ របស់គាត់ តែម្ដង ។ពួកគាត់មកពីស្រុកផ្សេងៗ គឺមានខ្លះមកពីស្រុក សាមគ្គី មានជ័យ និងស្រុកទឹកផុស (ខេត្តកំពង់ឆ្នាំង)និង ស្រុកខ្លះរបស់ខេត្តកំពង់ស្ពឺដែលនៅជាប់នឹងខេត្តកំពង់ឆ្នាំង។

ស្របពេលនេះដែរលោកនាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលចង់ធ្វើប្រហុកផ្អក សូមរួសរាន់ឡើងមកទិញត្រីធ្វើប្រហុក ផ្អកឱ្យបានទាន់ពេល វេលាព្រោះត្រីកំពុងសម្បូរនិងមានតម្លៃសមរម្យ៕សរន​ / N