​បើករថយន្ត​ក្រឡាប់​ខ្លួនឯង​ស្លាប់​ម្នាក់​រងរបួស​៨​នាក់​នៅ​ស្រុក​ជាំក្សាន្ត

1050
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​រថយន្ត​មួយគ្រឿង​បែក​កង់​កំពុង​បើកបរ​បណ្តាលឱ្យ​ក្រឡាប់​ដោយ​ខ្លួនឯង​បង្ក​ដល់​មនុស្ស​ស្លាប់​ម្នាក់​រងរបួស​៨​នាក់​។​ហេតុការណ៍​បានកើត​ឡើង​នៅ​​ចំណុចផ្លូវ​ចេញពី​ខេត្តព្រះវិហារ​ឆ្ពោះទៅ​ស្រុកជាំក្សាន្តក្នុងភូមិ​ស្រអែម កាលពី​រសៀល​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០១៨ ។​

​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា រថយន្ត​ម៉ាក​លុច​ស៊ី​ស ៣៣០ ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ​ភ្នំពេញ 2S-3198 បើក​ដោយ​ឈ្មោះ ប្រាក់ រ៉ា ភេទ​ប្រុស អាយុ ២៩​ឆ្នាំ រងរបួស​ធ្ងន់​។ ចំណែក​អ្នករួមដំណើរ រួមមាន​៖-​ទី​១ ឈ្មោះ ប្រាក់ កញ្ញា ភេទ​ស្រី អាយុ ២១ ឆ្នាំ ស្លា ប់ នៅនឹងកន្លែង​។

ទី​២ ឈ្មោះ ប្រាក់ ណាវី ភេទ​ស្រី រងរបួស​ទី​៣ ឈ្មោះ ប្រាក់ សាវឿន ភេទ​ប្រុស អាយុ ៥៥ ឆ្នាំ រងរបួស​ធ្ងន់​,​ទី​៤ ឈ្មោះ ទ្បៅ សារ៉េត ភេទ​ស្រី អាយុ ៥៤ ឆ្នាំ របួសធ្ងន់​,​ទី​៥​ឈ្មោះ ហេង ពេជ្រ​រ៉ា ភេទ​ស្រី អាយុ ២៥ ឆ្នាំ របួស​ទី​៦​ឈ្មោះ ឆូ​យ ច​ន្ធី ភេទ​ស្រី អាយុ​២៥ ឆ្នាំ រងរបួស​។​

​ទី​៧​ឈ្មោះ ប្រាក់ រចនា ភេទ​ស្រី អាយុ​៣២​ឆ្នាំ រងរបួស​និង​ទី​៨​ឈ្មោះ ហួយ សេង ភេទ​ស្រី អាយុ ១០ ឆ្នាំ របួសស្រាល​។​អ្នក​ទាំងអស់គ្នា ស្នាក់នៅ​ភូមិ​ពន្លៃ ឃុំ​ពន្លៃ ស្រុក​មង្គលបុរី ខេត្ត​កែវ ករណីនេះ​គេ​អះអាងថា​បណ្តាលមកពីរ​ថយ​ន្ដ​បែក​កង់​។​ក្រោយ​កើតហេតុ​សម្មត្ថកិច្ច​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ដើម្បី​ត្រួត​ព​និត្យ​ក្នុងករណីនេះ​ភ្លាម​ផងដែ​៕S/​

​បើករថយន្ត​ក្រឡាប់​ខ្លួនឯង​ស្លាប់​ម្នាក់​រងរបួស​៨​នាក់​នៅ​ស្រុក​ស្រអែម

ទីតាំងផ្សាយពាណិជ្ជកម្ម