ដោយ៖តារារិទ្ធ(ភ្នំពេញ)ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី ២៩ខែ ធ្នូនេះបានចេញសារជាថ្មីទៀតឲ្យប្រជាពលរដ្ឋបន្តទៅ ទទួលវ៉ាក់សាំង។សម្តេចបានសម្រេចឲ្យទី១.ការចាក់ដុះទី៤ដល់កុមារអាយុចាប់ពី៣ឆ្នាំដល់ក្រោម៥ ឆ្នាំ,ទី២.ការចាក់វ៉ាក់សាំងដុះទី៥ ដល់កុមារអាយុ៥ឆ្នាំដល់ក្រោម ១២ឆ្នាំ និងទី៣.ការចាក់វ៉ាក់សាំងដុះទី ៦ជូនដល់មន្ត្រីរាជការជួរមុខអាជ្ញាធរនិងប្រជាជនទូទៅ។សម្តេចបញ្ជាក់ថានេះជាការរៀបចំដើម្បីធានាសុវត្ថិភាពសុខភាពរបស់ប្រជាពល រដ្ឋរបស់យើងហើយសម្តេចក៏បានឯកភាពជាមួយនិងគោលការណ៍ស្នើឡើងអំពីរបៀបបន្តសម្រាប់ការចាក់វ៉ាក់សាំងគឺត្រូវធ្វើ ៦ខែម្ដងបន្ទាប់ពីចាក់ដូសចុងក្រោយដែល ត្រូវបានទទួល ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានលើកឡើងថា៖ «នៅមុននេះបន្តិចខ្ញុំបានសម្រេចតាមសំណើរបស់គណៈប្រចាំការនៃគណៈកម្មការជាតិប្រយុទ្ធប្រឆាំង កូវីដ១៩ ទាក់ទង នឹងដំណើរការចាក់វ៉ាក់សាំង ។ ការចាក់វ៉ាក់សាំងរបស់យើងបានធ្វើឡើងជាបន្តបន្ទាប់ក្នុងពេលវេលានេះជំងឺ covid នៅក្នុងតំបន់និងនៅទីកន្លែងមួយចំនួនកំពុងតែ ចាប់រើបឡើងវិញ។ ប្រសិនបើយើងមិនមានវិធានការជាក់លាក់គ្រប់គ្រងទៅលើការចាក់វ៉ាក់សាំងនេះទេអាចមានការគិតខុសហើយអាចឈានទៅរកគ្រោះថ្នាក់ដែលអាច កើតឡើងជាយថាហេតុសម្រាប់សុខភាពប្រជាពលរដ្ឋកម្ពុជារបស់យើង ។»

សម្តេចតេជោបន្តថា៖វ៉ាក់សាំងគឺជាជម្រើសតែមួយគត់ដែលនឹងជួយយើងកាត់បន្ថយការឆ្លងឬឆ្លងហើយតែមានសភាពមិនធ្ងន់ធ្ងរ។នៅក្នុងស្មារតីនេះសម្តេចបានសម្រេចទី១.ការចាក់ដូសទី៤ដល់កុមារអាយុចាប់ពី ៣ឆ្នាំដល់ក្រោម ៥ ឆ្នាំ នេះគឺជាការចាក់សម្រាប់កុមារដើម្បីការពារពួកគេព្រោះមកដល់ពេល នេះយើងមិនទាន់មានការកំណត់សម្រាប់ការចាក់ឲ្យកុមារដុះទី ៤ សម្រាប់កុមារពីអាយុ ៣ ឆ្នាំដល់ ៥ឆ្នាំនោះទេ ។ ទី ២ ការចាក់វ៉ាក់សាំងដូសទី ៥ ដល់កុមារ អាយុ ៥ ឆ្នាំដល់ក្រោម ១២ឆ្នាំ និងទីបីការ ចាក់វ៉ាក់សាំងដូសទី៦ជូនដល់មន្ត្រីរាជការជួរមុខអាជ្ញាធរនិងប្រជាជនទូទៅ។ នេះជាការរៀបចំដើម្បីធានាសុវត្តិ ភាពសុខភាពរបស់ប្រជាពលរដ្ឋរបស់យើងហើយសម្តេចក៏ឯកភាពជាមួយនឹងគោលការណ៍ស្នើឡើងអំពីរបៀបបន្តសម្រាប់ការចាក់វ៉ាក់សាំងគឺត្រូវធ្វើ ៦ ខែម្ដងចាប់ពីចាក់ដូសចុងក្រោយដែលត្រូវបានទទួល ។

សម្តេចតេជោបន្តថាធ្វើយ៉ាងដូច្នេះទើបយើងធានាបានថាប្រជាជនរបស់យើងមានភាពស៊ាំសហគមន៍រឹងមាំ ។ បើមិនដូច្នោះទេបន្ទាប់ពីរយៈពេលនោះវ៉ាក់សាំងចុះខ្សោយ ងាយឆ្លងនៅក្នុងខ្លួនបុគ្គលម្នាក់ៗនៅពេលវ៉ាក់សាំងខ្សោយងាយស្រួលនិងការវាយលុកដោយជំងឺ ជាពិសេសកូវីដ១៩ ដែលកំពុងនៅមានវត្តមានក្នុងពិភពលោករាប់ទាំង នៅកម្ពុជាយើងផងដែរ។

សម្តេចតេជោហ៊ុនសែនក៏បានយកឱកាសនេះអំពាវនាវចំពោះប្រជាពលរដ្ឋទាំងអស់អ្នកដែលមិនទាន់ទទួលបានដូសទី៣ត្រូវខិតខំមកទទួលដូសទី ៣, ហើយអ្នកដែលទទួលបានដូសទី៣ រួចហើយត្រូវទទួលយកដូសទី៤ ហើយយើងនឹងចាក់ដូសទី ៥ សម្រាប់ប្រជាពលរដ្ឋទូទៅ ។ អាជ្ញាធរកងកម្លាំងប្រដាប់អាវុធនិងមន្ត្រីជួរមុខត្រូវចាក់ដូសទី ៦ ហើយត្រូវកំណត់ផែនការជាក់លាក់សម្រាប់ការចាក់វ៉ាក់សាំងគឺបន្ទាប់ពីការទទួលវ៉ាក់សាំងចុងក្រោយរយៈពេល ៦ ខែត្រូវទៅរកវ៉ាក់សាំងបន្តទៀត ។

គណៈកម្មការជាតិចំពោះកិច្ចសម្រាប់ការចាក់វ៉ាក់សាំងនៅទូទាំងប្រទេសត្រូវរៀបចំផែនការនេះគ្រប់ទីកន្លែងដើម្បីបើកយុទ្ធនាការចាក់វ៉ាក់សាំងសម្រាប់ប្រជាពលរដ្ឋ របស់យើង ។ ធ្វើយ៉ាងដូច្នេះគឺជាក្រិតក្រមដើម្បីការពារទុកជាមុនសម្រាប់ហានិភ័យដែលបាននឹងកំពុងកើតឡើងនៅក្រៅប្រទេស និង ប្រទេ សនៅក្នុងតំបន់របស់យើង ផងដែរ ។

សម្តេចតេជោបន្តថា៖កង្វល់ធំរបស់យើងមិនមែនបញ្ហាខ្វះវ៉ាក់សាំងនោះទេ ។ ប៉ុន្តែបញ្ហាស្ថិតនៅត្រង់ថាប្រជាពលរដ្ឋរបស់យើងមួយចំនួនគឺមិនមកទទួលវ៉ាក់សាំងប៉ុន្តែ សម្តេចនៅតែជឿជាក់ថាសម្រាប់កុមារនឹងមកទទួលនិងអ្នកគិតគូរអំពីសុខភាពរបស់ខ្លួននឹងមកទទួលវ៉ាក់សាំង។សម្តេចបន្តថាកូវីដ ១៩អាចប្រែធាតុ ប្រែរូប ប្លែងភាព ទៅជាកាចសាហាវជាងនេះ តែយើងអាចទប់ទល់បានដោយសារយើងមានវ៉ាក់សាំងនៅក្នុងខ្លួនដែលជាផ្នែកមួយនៃការការពារសុខភាពរបស់ប្រជាពលរដ្ឋសម្រាប់ផ្ទាល់ ខ្លួនម្នាក់ៗ។ ជាថ្មីម្ដងទៀតសូមអំពាវនាវចំពោះប្រជាពលរដ្ឋឱ្យទៅទទួលយកវ៉ាក់សាំងគឺយើងមិនខ្វះវ៉ាក់សាំងនោះទេ នៅពេលនេះយើងនៅមានវ៉ាក់សាំងនៅក្នុងឃ្លាំង ប្រមាណជាង ៧ លានដូស ,ជាមួយនឹងវ៉ាក់សាំងនៅមិនទាន់ដឹកចូលមកក្នុងប្រទេសចំនួនប្រមាណ ២០ លានដូសថែមទៀត ។ដូច្នេះយើងមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ ប្រើប្រាស់ហើយយើងនឹងមានប្រាក់កាសគ្រប់គ្រាន់សម្រាប់ទិញវ៉ាក់សាំងសម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់យើង ៕