ដោយៈតារារិទ្ធ(កំពត)សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខេត្តកំពតនិងខេត្តកែបដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានាពេលកន្លងមកឈ្នះភ្លូកទឹកភ្លូកដី ។

សម្តេចបានអរគុណនៅនៅក្នុងពិធីបើកការដ្ឋានស្តារនិងលើកកម្រិតគុណភាពផ្លូវពីរខ្សែគឺផ្លូវជាតិលេខ៣១និងលេខ ៣៣ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពតនិងខេត្តកែបនៅព្រឹកថ្ងៃទី៣០ខែធ្នូ ឆ្នាំ២០ ២២ ។

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ ថាការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានេះហើយជាការផ្តល់ឱកាសជូនសម្តេចក៏ដូចជារាជរដ្ឋាភិ បាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាបានបម្រើប្រជា ជន។

សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមយ៉ាងមុត មាំថាប្រជាជនទាំងអស់នឹងបន្តបោះ ឆ្នោត ជូនគណបក្សប្រជាជនកម្ពុជានៅខែកក្កដាឆ្នាំ២០២៣ខាងមុខនេះផងដែរ៕