ដោយៈតារារិទ្ធ(កំពត)សម្ដេចអគ្គមហាសេ នាបតីតេជោ ហ៊ុន សែន ចូលរួមសំដែ ង មរណៈទុក្ខចំពោះអ្នកដែលបានស្លាប់នៅក្នុង ឧបទ្ទេវហេតុឆេះកាស៊ីណូនៅទីក្រុងប៉ោយប៉ែត ។

 

សម្ដេចតេជោបានសំដែងមរណៈទុក្ខនេះនៅក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវលេខ ៣១ នៅ៣៣ក្នុងខេត្តកំពតនាព្រឹកថ្ងៃទី ៣០ ខែធ្នូនេះ។

សម្ដេចតេជោបានចាត់ទុកថានេះគឺជាសោកនាដកម្មមួយដ៏អាក្រក់សម្រាប់ចុងឆ្នាំនេះដែលជាការគួរឲ្យសោកស្ដា យ។

បើតាមសម្តេចតេជោឧបទ្ទេវហេតុនេះ តាមរបាយការណ៍ឲ្យដឹងថាមានមនុស្ស ស្លាប់ ១៦ នាក់ដែលបច្ចុប្បន្នយើងរក ឃើញ ១២ នាក់ហើយយើងកំពុងស្វែង រកបន្តទៀត។ក្នុងនោះក៏មានអ្នករបួសចំនួន៧៣ នាក់។ ក្នុងឧបទ្ទេវហេតុនេះមានមនុស្សជាង ១០០០នាក់នៅក្នុងនោះ ដែលក្នុងនោះមានបុគ្គលិក ៥០០ នាក់។

សម្ដេចតេជោ ហ៊ុន សែន បានបន្តថារាជរដ្ឋាភិបាលនឹងបំពាក់នូវសម្ភារៈដែល អាចអន្តរាគមន៍សង្រ្គោះអគារខ្ពស់ៗនៅពេលមានអគ្គិភ័យកើតឡើងដោយត្រូវបំពាក់រថយន្តដែរអាចបាញ់ពន្លត់ ភ្លើងនៅអគារខ្ពស់ៗបាន ។

សម្ដេចតេជោក៏បានអរគុណភាគីថៃដែ លបានចូលរួមប្រតិបត្តិការជួយពន្លត់អគ្គិភ័យនឹងការសង្គ្រោះអ្នកនៅក្នុងឧបទ្ទេវហេតុនេះ។ សម្តេចតេជោក៏បានអរគុណចំពោះសម្ដេចក្រឡាហោម សខេង ដែលបានចុះ ទៅ ពិនិត្យនិងធ្វើការណែនាំ និង អរគុណសមត្ថកិច្ចទាំងអស់ដែលបានចូលរួមនៅក្នុងការដោះស្រាយបញ្ហាបានទាន់ពេលវេលា។

សម្តេចតេជោក៏បានស្នើឱ្យមានការរៀបចំសណ្ដាប់ធ្នាប់នៅទីនោះដើម្បីឲ្យដំណើរការជាប្រក្រតីឡើងវិញនូវការដឹក ជញ្ជូនទំនិញឆ្លងកាត់តាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែ ត ៕