Views: 50 Post navigation ប្រធានាធិបតីអាម៉េរិកលោកចូ បៃដិន កាលពីថ្ងៃព្រហស្បតិ៍បានចុះហត្ថលេខាលើច្បាប់ចំណាយ១,៧ទ្រី លានដុល្លារដែលនឹងផ្តល់ថវិកាសំរាប់ដំណើរការរដ្ឋាភិបាល ពេញមួយឆ្នាំសារពើពន្ធខាងមុខ និងរួមមានប្រាក់ជំនួយសំរាប់សង្រ្គាមនៅអ៊ុយក្រែនផង។ កូរ៉េខាងត្បូងកាលពីថ្ងៃសុក្រទី៣០ធ្នូបាននិយាយថា ខ្លួននឹងតំរូវអោយអ្នកដំណើរមកពីចិនធ្វើតេស្តិ៍រកកូវីដ១៩ ដោយចូលរួមជាមួយអាម៉េរិក ជប៉ុននិងប្រទេស មួយចំនួនទៀតដែលបានចាត់វិធានការបង្ការដូច្នេះបន្ទាប់ពីរដ្ឋាភិបាលទីក្រុងប៉េកាំងសំរេចដកចេញគោលនយោបាយសូន្យកូវីដភ្លាមៗចំពេលមានសេចក្តីរាយការណ៍ថាចិនកំពុងផ្ទុះជំងឺក្តៅខ្លួនយ៉ាងជោរជន់មន្ទីរពេទ្យ។