ដោយៈតារារិទ្ធ(កំពត)សម្ដេចអគ្គមហាសេ នាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថាគណ បក្សប្រជាជនកម្ពុជាមិនធ្វើឱ្យប្រជាជនខកចិត្តដោយសារការខ្វះការទទួលខុសត្រូវនោះឡើយ។

សម្តេចតេជោបានថ្លែងបែបនេះនៅក្នុងពិធី បើកការដ្ឋានស្តារនិងលើកកម្រិតគុណភាពផ្លូវពីរខ្សែគឺផ្លូវជាតិលេខ៣១ និងលេខ៣៣ ស្ថិតក្នុងភូមិសាស្ត្រខេត្ត កំពតនិងខេត្តកែបនៅព្រឹកថ្ងៃទី៣០ ខែ ធ្នូឆ្នាំ២០២២ ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថាយ៉ាង ហោចណាស់គណបក្សប្រជាជនកម្ពុជាអាចថែរក្សាបាននូវសុខសន្តិភាពនិងមិនឱ្យប្រជា ជនជួបប្រទះចម្បាំងរាំងជល់គ្រោះថ្នាក់ដល់អាយុជីវិតនោះទេ។

ជាមួយនេះសម្ដេចតេជោ ហ៊ុន សែន ក៏បា នរិះគន់ក្រុមអ្នកនយោបាយប្រឆាំងមួយចំនួនដែលតែងតែប្រើប្រាស់នយោបាយ អគុណធម៌ចោទប្រកាន់មកលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុ ជាដូចជាចោ ទថាបាត់បង់ដីធ្លីជាដើមដែលចំណុចនេះពុំមែនជាការពិតនោះទេ ៕