ស្លាប់​ម្នាក់​របួស​ម្នា​ក់ដោយ​ជិះ​ម៉ូតូ​បុក​គូទ​រថយន្ត​ជាប់ផុង​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​

1507
ចែករម្លែក

​(​ភ្នំពេញ​)៖​ករណី​គ្រោះថ្នាក​’​ចរាចរ​បណ្ដាលឱ្យ​យុវជន​ម្នា​ក់បាន​ស្លាប់​និង​ម្នាក់ទៀត​រង​បួស​ធ្ងន់​ក្រោយពី​ពួកគេ​បាន​ជិះ​ម៉ូតូ​ធំ​ម៉ាក​CBR​ទៅបុក​គូទ​រថយន្ត​កូរ៉េ​មួយគ្រឿង​ដែល​កំពុង​ជាប់ផុង​នៅលើ​ចិញ្ចើម​កំណាត់​ផ្លូវជាតិ​៤​មុខ​កន្លែង​ខ្ចុះ​លក់​សាច់ក្រក​អាំង​មួយ​។​ហេតុការណ៍​បានកើត​ឡើង ស្ថិតនៅ​ក្នុងភូមិ​គល់ សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ​កាលពី​យប់​ថ្ងៃទី ២៣ ខែ​កក្ត​ដា​ឆ្នាំ​២០១៧ ។​

​មន្ត្រីនគរបាល​បានឱ្យដឹងថា​ជនរងគ្រោះ​ដែល​បាន​ស្លាប់​មានឈ្មោះ ទិន ទី អាយុ​២១​ឆ្នាំ​មុខរបរ​ធ្វើការ​រោងចក្រ​និង ស្នាក់នៅ​ម្តុំ​បែក​ចាន មាន​ស្រុកកំណើត​ភូមិ​ក្រាំង​ក្អុក​ឃុំ​កំពង់​សឹង​ស្រុក​ព្រះស្តេច​ខេត្តព្រៃវែង​ជិះ​ម៉ូតូ​ម៉ាក​CBR​ពណ៍​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​១DE០៦៩១​និង​ជនរងគ្រោះ​ម្នាក់ទៀត​នៅ​មិនទាន់​ស្គាល់ឈ្មោះ​នៅឡើយ​ទេ​ដោយ​ជិះ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​។​

​សាក្សី​បានឱ្យដឹងថា​មុនពេល​កើតហេតុ​ជនរងគ្រោះ​ខាងលើ​ធ្វើដំណើរ​ដោយ​ម៉ូតូ​ខាងលើ​តាមផ្លូវ​ជាតិ​៤​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​មួយ​យ៉ាង​លឿន​ខណៈ​មកដល់​ចំណុចកើតហេតុ​បាន​ទៅបុក​រថយន្ត​មួយគ្រឿង​ម៉ាក​កូរ៉េ​ដឹក​ស៊ី​ម៉ត៍​របស់​ក្រុមហ៊ុន​រាជសីហ៍​ឡូ​ជី​ស្ទិ​ក​(RS​ដែល​ជាប់ផុង​ចត​នៅក្បែរ​ចិញ្ចើមផ្លូវ​បណ្តាលឱ្យ​ជនរងគ្រោះ​បាក់ក​និង​ផុង​ថ្ងាស់​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង​។​ចំណែក​មិត្តភក្តិ​ម្នាក់ទៀត​រងរបួស​ធ្ងន់ ត្រូវ​រថយន្ត​ក្លីនិក ឯកជន​សុធា​រិ​ទ្ធ​បែក​ចាន​ដឹក​ទ​សង្គ្រោះបន្ទាន​ផងដែរ​។​

​ក្រោយ​កើតហេតុ​មាន​ប្រជា​ពលរ​ដ្ធ​នៅ​កន្លែងកើតហេតុ​បាន​យក​ទូរ​ស័ព​នៅ​ហោប៉ៅ​ជនរងគ្រោះ​ខ​ល​ប្រាប់​សាច់ញាតិ​មក​មើល​បន្ទាប់មក​សមត​កិច្ច​ជំនាញ​ចរាចរ​ក្រុងភ្នំពេញ​បានធ្វើការ​វាស់វែង​យក​រថយន្ត​និង​ម៉ូតូ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរជើងគោក​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ។​ចំណែក​សព​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ស្រុកកំណើត​៕S/​ដោយ​៖​កញ្ញា​រស្មី​

ទីតាំងផ្សាយពាណិជ្ជកម្ម