ដោយៈតារារិទ្ធ(កំពត)សម្ដេចអគ្គមហាសេ នាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានប្រាប់មន្រ្តីរាជ ការមួយចំនួនដែលមានការបារម្ភថាក្រែង លោសម្តេចស្ដាប់តាម សុខ ទូច ។ សម្តេចបញ្ជាក់ថាសម្តេចក៏ជាអ្នកវិទ្យាសាស្រ្ដដឹកនាំហើយក៏អាចចាត់ទុកថាជាអ្នកដឹកនាំដែលយូរជាងគេនិងគ្រប់ហេតុការណ៍គ្រប់កាលៈ ទេសៈគ្មានកន្លែងណាដែលមិនមានបាត់ដៃសម្តេនោះទេ ។

 

សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះនៅក្នុងពិធីបើកការដ្ឋានស្តារនិងលើកកម្រិតគុណភាពជាតិលេខ៣១និងលេខ៣៣នាព្រឹកថ្ងៃទី ៣០ ខែធ្នូនេះ​។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសា សន៍ថាៈ«ខ្ញុំគួរតែនិយាយបន្តិចមានបងប្អូនមានកង្វល់ៗមានខ្លះបាញ់តាម Messengerមកឲ្យខ្ញុំដោយមិនស្គាល់ លេខទូរស័ព្ទរបស់ខ្ញុំ ហើយមានខ្លះក៏វាយមកឲ្យខ្ញុំបន្ទាប់ពីឯកឧត្ដមសុខទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាថាស្នើសុំមករាជរដ្ឋាភិបាលស្នើសុំមកនាយករដ្ឋ មន្ត្រីដើម្បីបើកសាច់ប្រាក់ឡើងវិញៗបងប្អូនមានការបារម្ភថាក្រែងលោខ្ញុំស្ដាប់ សុខ ទូច ខ្ញុំសូមជម្រាបថាខ្ញុំក៏ជាអ្នកវិទ្យាសាស្រ្ដដឹកនាំហើយក៏អាចចាត់ ទុកថាជាអ្នកដឹកនាំដែលយូរជាងគេនិងគ្រប់ហេតុការណ៍គ្រប់កាលៈទេសៈគ្មានកន្លែងណាដែលមិនមានបាត់ដៃហ៊ុន សែននៅក្នុងទីនោះក្នុងរយៈពេលជិត ៤៤ឆ្នាំទេ»។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថាសម្ដេចមិនធ្វើតាមអ្វីដែលជាការលើ កឡើងរបស់លោកបណ្ឌិតសុខទូចនោះ ទេដោយសារសម័យនេះជាសម័យឌីជី ថលហើយដែលការបើកប្រាក់បៀវត្សត្រូវធ្វើឡើងតាមប្រព័ន្ធធនាគារ។ រាជ រដ្ឋាភិបាលមិនត្រឡប់ទៅបើកប្រាក់បៀវត្សជូនមន្ត្រីរាជការនិងកងកម្លាំងប្រដាប់អាវុធជាសាច់ប្រាក់ដោយផ្ទាល់ឡើងវិញនោះដោយនៅតែបើកប្រាក់បៀវត្សតាមប្រព័ន្ធធនាគារដដែល។

សម្តេចតេជោបានបន្តថាយើងបានប្រឹង ប្រែងយ៉ាងខ្លាំងក្នុងកំណែទម្រង់រដ្ឋបា លសាធារណៈ ដោយបានផ្ទេរពីការបើ កប្រាក់ខែជាសាច់ប្រាក់ មកបើកតាម ប្រព័ន្ធធនាគារ ។ សម្តេចបានបន្តថាកំ ណែទម្រង់នេះបានធ្វើឲ្យយើងរកឃើញមន្រ្តីខ្មោចប្រមាណជាង ៣ម៉ឺននាក់ និង បានរកឃើញមនុស្សម្នាក់ធ្វើការច្រើន កន្លែងស៊ីប្រាក់ខែច្រើនកន្លែងរាប់ពាន់ នាក់ ។ សម្តេចបន្តថាការបើកប្រាក់ខែ ជាសាច់ប្រាក់មានការពិបាកទាំងការ គ្រប់គ្រងសាច់ប្រាក់និងការដឹកជញ្ជូនថែមទៀត ។

សម្តេចបន្តថាលោកបណ្ឌិត សុខ ទូច គ្រប់គ្រងមនុស្សនៅក្នងរាជបណ្ឌិតស ភាមិនបាន បែរជាចង់ឲ្យកំណែទម្រង់ នេះដើរថយក្រោយ ។ សម្ដេចតេជោ ហ៊ុន សែន បានស្នើឲ្យលោកបណ្ឌិត សុខ ទូច គ្រប់​គ្រងមន្ត្រីរាជការនៅក្នុងរាជបណ្ឌិត្យសភាឲ្យបានល្អ​ហើយរាជ រដ្ឋាភិបាលកម្ពុជានៅតែបន្តបើកប្រាក់បៀវត្សជូនមន្ត្រីរាជការនិងកងកម្លាំងប្រដាប់អាវុធតាមប្រព័ន្ធធនាគារដដែល ។

សម្ដេចតេជោ ហ៊ុន សែន ក៏បានជូន ដំណឹងដល់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និវត្តន៍ជន អតីយុទ្ធជន ទាំងអស់ថាឆ្នាំ ២០១៣ នឹងត្រូវបាន តម្លើងប្រាក់ខែទាំងអស់គ្នា៕