ដោយៈតារារិទ្ធ(កំពត)សម្ដេចអគ្គមហាសេ នាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងឲ្យដឹងថាគិតត្រឹមថ្ងៃទី២៩ខែធ្នូឆ្នាំ២០២២នេះស្ថាប័នរដ្ឋាករគយនិងអគ្គនាយកដ្ឋានពន្ធដារប្រមូ លចំណូលសរុបបានប្រមាណជាង៦ពាន់ លានដុល្លារ ។

សម្ដេចតេជោហ៊ុនសែនបានថ្លែងបែប នេះនៅក្នុងពិធីបើកការដ្ឋានស្ដារ និងពង្រឹងគុណភាពផ្លូវជាតិលេខ៣១ និង ៣៣ នៅក្នុងខេត្តកំពតនាព្រឹកថ្ងៃទី៣០ ខែធ្នូ ២០២២ ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ ថាពាក់ព័ន្ធនឹងកំណើននៃចំណូលលើការប្រមូ លពន្ធនេះបានផ្តល់ឱ្យកាសដល់រាជរដ្ឋាភិ បាលអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធនានាជាក់ស្តែងដូចជាផ្លូវថ្នល់ជាដើម ។

ជាមួយគ្នានេះសម្តេចតេជោ ហ៊ុន សែនក៏បា នអំពាវ​នាវដល់​អាជ្ញាធរគ្រប់លំដាប់ថា្នក់បន្តគាំទ្រវិស័យគយនិងពន្ធដារដើម្បីប្រមូលចំណូលកាន់តែប្រសើរថែម ទៀត ៕