ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ជា ស៊ីណា ឃួង ស្រេង ព្រមទាំងមន្ត្រីរាជការក្រោមឱវាទទាំងអស់, ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និង លោកជំទាវ ក្រាបបង្គំទូលថ្វាយព្រះពរ សូមព្រះបារមីព្រះមហាស្វេតច្ឆត្រ និង វត្ថស័ក្តសិទ្ទិក្នុងលោក ប្រទានព្រះពរជ័យសិរីមង្គលថ្វយ សម្តេច ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពជា ក្នុងឱកាសចូលឆ្នាំថ្មីឆ្នាំសាកល ២០២៣ ។