ដោយៈមុនីរ័ត្ន/ភ្នំពេញៈ លោកបណ្ឌិត សុខ ទូច ប្រធាន រាជបណ្ឌិត្យសភាកម្ពុជាបានមានប្រសាសន៍បញ្ជាក់ថា បើសិន សារព័ត៌មានមានថាតាមគេ និយាយតាមគេ ឬតាមអ្នក នយោបាយ វាក្លាយទៅជាជញ្ជាំងបិទជិត ពីព្រោះព័ត៌មានដើរ តួនាទីសំខាន់ណាស់ បើសិនជាគ្មានព័ត៌មានទេ មានន័យថា ប្រទេសនោះហាក់ដូចជាជញ្ជាំងបួនជ្រុង។ ប្រទេសមួយ បើគ្មានសារព័ត៌មានច្បាស់លាស់ហាក់ដូចជាប្រទេសនោះនៅក្នុងបន្ទប់បួនជ្រុង។ ជាក់ស្តែងនៅសម័យខ្មែរក្រហម គ្មានអ្នកណា ដឹងអីទាំងអស់ ។ គ្មានប្រព័ន្ធណាឱ្យមើលឃើញទេ ។

លោកបន្តទៀតថា អំណាចសារព័ត៌មានដើរតួនាទី បួនយ៉ាង សំខាន់ រួមមាន៖ មួយ. គឺជាចំណីធានវិញ្ញាណ, ពីរ. សោត វិញ្ញាណ ,ទីបី. គឺបេះដូង អាចអង្រួនបេះដូងគេបាន អាចធ្វើឱ្យ វិញ្ញាណរបស់គេយល់នូវតម្លៃរបស់អ្នកសារព័ត៌មាន និងទីបួន, គឺនាំពាក្យពិត ការសម្រេចចិត្តទុកឱ្យម្ចាស់ឆ្នោតជាអ្នក សម្រេច ចិត្ត។

ការបញ្ជាក់នេះ ពិធីបិទសិក្ខាសាលាបណ្តុះបណ្តាល សារព័ត៌មានស្តីពី តួនាទីប្រព័ន្ធផ្សព្វផ្សាយនិងការបោះឆ្នោត នៅកម្ពុជា»កាលពីរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ នៅ រាជបណ្ឌិត្យសភាកម្ពុជា។

លោកបណ្ឌិត សុខ ទូច បានបន្តថា សារព័ត៌មានដើរតួនាទី ជាចំណីអារម្មណ៍។ ចំណីអារម្មណ៍មានបីចំណុច។ គឺ អារម្មណ៍ទីមួយ ធ្វើឱ្យសង្គមរីកចំរើន , អារម្មណ៍ទីពីរ ធ្វើឱ្យ សង្គមក្លាយទៅជារដ្ឋប្រហារ និងអារម្មណ៍ទីបី ក្លាយទៅជា ចំណេះដឹងដើម្បី អភិវឌ្ឍន៍ ធនធានរបស់ខ្លួនថែមទៀត។ សារព័ត៌មានអាចចែករំលែកនូវចំណេះដឹង ។សម័យឥឡូវគេមិនសូវចូលចិត្តអាន សារព័ត៌មានមាន ច្រើន ប្រភេទ មានសំណេរ មានរូបភាព និងរលកធាតុអាកាស។ ការអង្រួនតាមរលកធាតុអាកាសធ្វើឱ្យមនុស្សមានចំណាប់អារម្មណ៍៕សរន / N