ដោយៈទេពកង្រី/កំពង់ឆ្នាំងៈសមាជិក សមាជិកាថ្មី៧៩៦រូប (ស្រី៤០០រូប)មកពីសង្កាត់ទាំង៤ក្នុងក្រុងកំពង់ឆ្នាំងបាន ប្រកាសបញ្ចូលជាសមាជិកគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី៣០ខែធ្នូ ឆ្នាំ២០២២ នាទីស្នាក់ការ គណបក្សប្រជាជន កម្ពុជា ខេត្តកំពង់ឆ្នាំងក្រោមអធិបតីភាពលោកជូ ប៊ុនអេង សមាជិក គណៈកម្មាធិការកណ្តាលគណបក្ស ប្រជាជនកម្ពុជា អនុ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះខេត្តកំពង់ឆ្នាំងនិងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានក្រុងកំពង់ឆ្នាំង ។

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះលោកស្រី ជូ ប៊ុនអេង បានផ្តាំផ្ញើដល់សមាជិកបក្សទាំងអស់ ត្រូវរឹតចំណង សាមគ្គីផ្ទៃក្នុងបក្សឱ្យបានរឹងមាំ។ ត្រូវចូលរួមផ្សព្វផ្សាយ គោល នយោបាយរបស់គណបក្ស ប្រជាជនកម្ពុជាឱ្យ បានទូលំទូលាយ ដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដើម្បីឱ្យពួកគាត់បានយល់ ច្បាស់ និងចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាល ទី៧ឆ្នាំ២០២៣ គ្រប់ៗគ្នា គឺបោះឆ្នោតគាំទ្រគណបក្សប្រជាជន កម្ពុជាដើម្បីធានាបានសុខសន្តិភាពនិងបន្ត ដឹកនាំ ប្រទេសឱ្យ កាន់តែរីកចំរើននិងទទួលបានសមិទ្ធផលថ្មីៗថែមទៀត៕សរន / N