ប្រទេស​ចិន ឡាវ មី​យ៉ាន់​ម៉ា និង​ថៃ​ចាប់ដំណើរការ​អនុវត្ត​ន៍ សកម្មភាព​យាមល្បាត និង​អនុវត្តន៍ ច្បាប់រួម​តាម​ទន្លេមេគង្គ​លើក​ទី​៧១

940
ចែករម្លែក

​នៅ​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ ២០១៨ សកម្មភាព​យាមល្បាត និង​អនុវត្តន៍​ច្បាប់រួម​តាម​ទន្លេមេគង្គ លើក​ទី​៧១ ដែលមាន​ការចូលរួម​ពី​ប្រទេស ចិន ឡាវ មី​យ៉ាន់​ម៉ា និង​ថៃ បាន​ចាប់ដំណើរការ​ជា ផ្លូវការ​នៅ​កំពង់ផែ ក្វាន់​ឡី​នៃ​ប្រទេស​ចិន ។​
​ ​
​ក្បួន​នាវា​យាមល្បាត និង អនុវត្តន៍​ច្បាប់រួម​បានចេញ​ដំណើរ​ពី​កំពង់ផែ​ក្វាន់​ឡី ប្រទេស​ចិន ទៅ​កំពង់ផែ គ​មាស​ប្រទេស​ឡាវ ដែល​ស្ថិត​នៅជាប់ នឹង​តំបន់​ព្រំដែន​ឡាវ និង​មី​យ៉ាន់​ម៉ា ។ ក្នុង​សកម្មភាព​នេះ ក្បួន​នាវា​របស់​ប្រទេស​ទាំង​បួន ធ្វើដំណើរ​នាវាចរណ៍ បាន​២៥៦​គីឡូម៉ែត្រ និង​បាន​ឆ្លងកាត់​តំបន់​ព្រំដែន​ទឹក​ចិន​-​មី​យ៉ាន់​ម៉ា និង​ឡាវ​-​មី​យ៉ាន់​ម៉ា ។ មេបញ្ជាការ និង​អ្នក​ទំនាក់ ទំនង​នៃ​ប្រទេស​ទាំង​បួន​បានរួម​គ្នា ធ្វើការ​សម្របសម្រួល និង​បញ្ជាការ​លើ​នាវា​ចិន ។​
​ ​
​ឈរលើ​ស្ថានការណ៍​នៃ​ការ ប្រយុទ្ធ​ប្រឆាំងនឹង​អំពើ​ជួញដូរ​គ្រឿង ញៀន​តាម​ទន្លេមេគង្គ​ប្រទេស ទាំង​បួន ចិន ឡាវ មី​យ៉ាន់​ម៉ា និង​ថៃ បានរៀបចំ សកម្មភាព​បង្ក្រាប​បទល្មើស និង​ឃោសនាការ អំពី​ការប្រយុទ្ធប្រឆាំង នឹង​អំពើ​ជួញដូរ​គ្រឿងញៀន​ក្នុង​តំបន់ ត្រីកោណមាស និង​តំបន់​ទឹកទន្លេ សំខាន់​ផ្សេងៗ​ទៀត តាម​ពេល​កំណត់ ដើម្បី​ធ្វើការ​ផ្លាស់ប្តូរ​ព័ត៌មាន​អំពី​ស្ថានការណ៍​ប្រឈម រួមគ្នា​ពិគ្រោះ​ពិភាក្សា​អំពី​ទិសដៅ​អនុវត្តន៍​ច្បាប់ និង​បង្កើន​កិច្ចសហប្រតិបត្តិការ​លើគ​ម្រោ​ង​នៃ ការប្រយុទ្ធ​ប្រឆាំងនឹង​អំពើ​ជួញដូរ គ្រឿងញៀន​តាម​ទន្លេមេគង្គ ។​
​ ​
​ឈរលើ​គំនិត​ឯកភាពគ្នា រវាង​ស្ថាប័ន​ពាក់ព័ន្ធ ភាគី​ទាំង​បួន នឹង​ចាត់ចែង​អ្នក​អនុវត្តន៍​ច្បាប់​ទៅ ចូលរួម​សកម្មភាព​ផ្លាស់ប្តូរ​គ្នា​ផ្នែក វប្បធម៌ និង​កីឡា ដែល​រៀបចំ​នៅ ត្រីមាស​ទី​២ ឆ្នាំ​២០១៨ ក្នុងប្រទេស មី​យ៉ាន់​ម៉ា ដើម្បី​បង្កើន​ការស្វែងយល់ គ្នា​ទៅវិញទៅមក និង​កសាង​មូលដ្ឋាន គ្រឹះ​យ៉ាងរឹងមាំ​សម្រាប់​ជំរុញ​ការអនុវត្ត សកម្មភាព​យាមល្បាត និង​អនុវត្តន៍​ច្បាប់ រួម​តាម​ទន្លេមេគង្គ ៕ ដោយ យ៉ាង ជី​ង (​ស៊ីន​ហួ ចិន​)​