ដោយ: សុផល/ភ្នំពេញ: ជាយុទ្ធសាស្ត្រឆ្លើយតបទៅនឹងវិបត្តិជំងឺកូវីដ-១៩ ក្រុមប្រឹក្សាខេត្ត និងរដ្ឋបាលខេត្តព្រះវិហារដែលមានមន្ទីរទេសចរណ៍ខេត្តព្រះវិហារជាសេនាធិការ បានអនុម័តដាក់ឲ្យប្រើប្រាស់ផែនការអភិវឌ្ឍន៍ទេសចរណ៍បច្ចុប្បន្នកម្ម ២០២១-២០២៥ ដើម្បីជាត្រីវិស័យចង្អុលបង្ហាញការអភិវឌ្ឍន៍ប្រកបដោយនិរន្តភាព និងការទទួលខុសត្រូវ សំដៅចូលរួមស្តារឡើងវិញនូវវិស័យទេសចរណ៍ ។
ផែនការអភិវឌ្ឍន៍ទេសចរណ៍នេះ បានដាក់ទិសដៅទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យបានចំនួន ១លាននាក់នៅឆ្នាំ២០២៥តាមរយៈការអនុវត្តនូវយុទ្ធសាស្ត្រចម្បងចំនួនប្រាំបីរួមមាន៖ (១) អភិវឌ្ឍផលិតផលទេសចរណ៍ (២) ទីផ្សារនិងការផ្សព្វផ្សាយទេសចរណ៍ (៣) អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសម្រួលការធ្វើដំណើរទេសចរណ៍ (៤) សន្តិសុខ សុវត្ថិភាពទេសចរណ៍ និងការគ្រប់គ្រងផលប៉ះពាល់អវិជ្ជមាន (៥) ការអនុវត្តច្បាប់ និងយន្តការគ្រប់គ្រង (៦) អភិវឌ្ឍន៍ធនធានមនុស្ស និងសមភាពយេនឌ័រ (៧) ការវិនិយោគក្នុងវិស័យទេសចរណ៍ និង (៨) ការអភិរក្ស និងគ្រប់គ្រងធនធានធម្មជាតិ៕/R