បុរស​ម្នាក់​ដើរ​ឆ្លងថ្នល់​ត្រូវ​រថយន្តបុក​បណ្តាល​ឲ្យ​ស្លាប់​នៅ​ស្រុក​សំរោង​ទង​

947
ចែករម្លែក

​ដោយ​ : ​សុខ​សុ​ភ័​ណ្ឌ​/ ​កំពង់ស្ពឺ ​៖ ​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​បុរស​ម្នាក់​ដើរ​ឆ្លង​ផ្លូវថ្នល់ ​ត្រូវ​រថយន្តបុក​បណ្តាល​ឲ្យ​ស្លាប់​នៅលើ​ផ្លូវជាតិ​លេខ​៤​ចន្លោះ​គីឡូម៉ែត្រ​លេខ​៣៦-៣៧ ត្រង់ចំណុច​ភូមិ​កែវ​ឧ​ត្ត​ម ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃទី​៨​ខែកក្កដា​ឆ្នាំ​២០១៨​។​

​នគរបាល​បាន​ឲ្យ​ដឹងថា​ ជនរងគ្រោះ​ដែល​ត្រូវ​រថយន្តបុក​ឈ្មោះ​សួន​ថុល​ភេទ​ប្រុស​អាយុ​៥២​ឆ្នាំ​រស់នៅ​ភូមិ​កែវ​ឧ​ត្ត​ម ​ឃុំ​ត្រពាំង​គង ​ស្រុក​សំរោង​ទង​។​

​ប្រភពពី​អ្នកឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹងថា ​មុនពេល​កើតហេតុ​គាត់​ឃើញ​បុរស​ខាងលើ​បាន​ដើរ​ឆ្លងថ្នល់​ពី​ត្បូង​មក​ជើង​។ លុះ​បាន​ដើរ​ដល់​ពាក់កណ្ដាល​ថ្នល់​ស្រាប់​តែមាន​រថយន្ត​មួយគ្រឿង​មិន​ស្គាល់​ម៉ាក ​បើកបរ​មកពី​លិច​ក្នុង​ល្បឿន​លឿន​បាន​បុក​ជនរងគ្រោះ​ពេញទំហឹង ប៉ើ​ង​ខ្ទាត​ចម្ងាយ​១០​ម៉ែត្រ ​បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង​។​ ​ក្រោយពី​កើតហេតុ​រថយន្ត​បង្ករ​បាន​បន្ថែម​ល្បឿន​រត់គេច​បាត់​។​ សព​បាន​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​។ ចំណែក​កម្លាំង​ជំនាញ​បានធ្វើការ​ស្រាវ​តាម​ចាប់​រថយន្ត​បង្ក​យកមក​ផ្តន្ទាទោស​តាមច្បាប់​៕​B

ទីតាំងផ្សាយពាណិជ្ជកម្ម