​បុរស​ម្នាក់​ស្រវឹងស្រា​បើករថយន្ដ​ធំ​ដឹក​ខ្សាច់​បុក​រះ​ម៉ូតូ​និង​រថយន្ដ​បណ្ដាល​ឲ្យ​មាន​មនុស្ស​ម្នាក់​ស្លាប់​និង​របួស​

1496
ចែករម្លែក

(​ភ្នំពេញ​)៖​គ្រោះថ្នាក់​ចរាច​គួរអោយ​រន្ធត់​បានកើត​ឡើង​នៅ​កន្លែង​តែមួយ​ដោយ​បុរស​ស្រវឹង​ម្នាក់​បើករថយន្ដ​ធំ​ដឹក​ខ្សាច់​បើកបរ​ក្នុង​ល្បឿន​លឿន​ដូច​ហោះ​ជ្រុល​ទៅបុក​រះ​ម៉ូតូ​រថយន្ដ​បណ្ដាល​ឲ្យ​ក្រឡាប់​បង្ក​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់​និង​២​នាក់​ទៀត​រង​រងរបួស​។​ហេតុការណ៍​បានកើត​ឡើង​នៅត្រង់ចំណុច​នៅ​ម្ដុំ​ជិត​ស្នងការ​រាជធានី​ភ្នំពេញ​តាម​បណ្ដោយ​ផ្លូវ​៥៩៨ សង្កាត់​ច្រាំង​ចំរេះ​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០៧ ។​

​មន្ត្រីនគរបាល​បាន​ឲ្យ​ដឹងថា​បុរស​ដែល​បើករថយន្ដ​បង្ក​ខាងលើ​មាន​ឈ្នោះ យិន ជំនោ អាយុ ៣៣ ឆ្នាំ មានមុខរ​បរជា​អ្នកបើករថយន្ដ​​រស់នៅ​ខេត្តកំពង់ស្ពឺ ។​តាម​ប្រភព​ព៍ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​គេ​ឃើញ បុរស​ម្នា​ក់បាន​
​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១៦ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1DF -1512​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ ៥៩៨ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​បើក​ក្នុង​ល្បឿន​លឿន​។​លុះ​មកដល់​ចំណុចកើតហេតុ​ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង​
​បណ្ដាល​ឲ្យ​ស្លាប់​ភ្លាម​។​

​ប្រភព​បាន​បន្តថា​ពេលនោះ​សមត្ថកិច្ច​កំពុងធ្វើការ​វាស់វែង​នៅ​កន្លែងកើតហេតុ​ក៏មាន​រថយន្ដ​ធំ​កង់​១០​ដឹក​ខ្សាច់​មួយគ្រឿង​បើក​ដោយ​បុរស​ម្នាក់​ស្រវឹង​ជោក​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​៥៩៨​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​បើក​ក្នុង​ល្បឿន​លឿន​ដូច​ហោះ​។​រថយន្ត​បាន​បុក​រះ​រថយន្ដ​បា​ឡែ​ន មួយគ្រឿង​ពណ៌​ស្ករ​ពីក្រោយ​ហើយ​ទៅបុក​រះ​ម៉ូតូ​២​គ្រឿង​ទៀត​ដោយ​ម៉ូតូ​មួយគ្រឿង​របស់​សមត្ថកិច្ច​និង​មួយគ្រឿង​ទៀត​របស់​បុរស​ម្នាក់​កំពុង​អង្គុយ​លើ​ម៉ូតូ​របស់គាត់​បណ្ដាល​ឲ្យ​រងរបួស​មនុស្ស​២​នាក់​ទៀត​។​

​ក្រោយ​កើតហេតុ​រថយន្ដ​ក្រឡាប់​ចេញ​ខ្សាច់​ពេញ​ផ្លូវ​ហើយ​បុរស​ស្រវឹង​ដែល​បើករថយន្ដ​បង្ក​ខាងលើ​បាន​ព្យាយាម​រត់គេចខ្លួន​ក៏ត្រូវ​សមត្ថកិច្ច​ឃាត់​មិន​ឈប់​ក៏​បាញ់​ឡើងលើ​ចំនួន​៤​គ្រាប់​ហើយ​បុរស​បង្ក​នេះ​បាន​រត់​ទៀត​ចូលទៅក្នុង​បឹង​កំប្លោក​ក៏ត្រូវ​សមត្ថកិច្ច​ឡើង​ព័ទ្ធ​ចាប់បាន​វាយខ្នោះ​តែម្ដង​៕S/​ដោយ​៖​ហូ​សាន់​

​បុរស​ម្នាក់​ស្រវឹងស្រា​បើករថយន្ដ​ធំ​ដឹក​ខ្សាច់​បុក​រះ​ម៉ូតូ​និង​រថយន្ដ​បណ្ដាល​ឲ្យ​មាន​មនុស្ស​ម្នាក់​ស្លាប់​និង​របួស​

ទីតាំងផ្សាយពាណិជ្ជកម្ម