ចោរឆក់​គ្មាន​ស្គាល់​តារាចម្រៀង​ស្អី​ទេៈ ជុំ​ជឿន​ត្រូវ​ចោរឆក់​បណ្តាលឱ្យ​របួស​ធ្ងន់​

1149
ចែករម្លែក
  • 54
    Shares

(​ភ្នំពេញ​)៖ តារាចម្រៀង​វ័យ ក្មេង លោក​ជុំ ជឿន បាន​រងរបួស​ជា​ធ្ងន់​ក្រោយ​ជួប​ហេតុការណ៍ ចោរឆក់​កាបូប នៅមុខ​សាលាបឋមសិក្សា​ទួលគោក អតីត​សាលា​ពៅ អ៊ុំ ។ ករណីនេះ​បាន កើតឡើង​ពីរ​បី​ថ្ងៃ​មកហើយ​តែ​ទើប បញ្ចោ​ញ​ឱ្យដឹង​ក្នុង​ពិភព​សិល្បៈ​។​


​ ​
​ព័ត៌មាន​បឋម​បានឱ្យដឹងថា លោក​ជុំ ជឿន ត្រូវ​ជនសង្ស័យ​មួយក្រុម​ជិះ​ម៉ូតូ​ធ្វើ​សកម្មភាព ឆក់​កាបូប​បណ្តាល ឱ្យ​បែកក្បាល​ហូរឈាម​ស្រោច​ខ្លួន សន្លប់​ស្តូក​នៅតាម​បណ្តោយ​ផ្លូវ​លេខ ២៨៩ ស្ថិតនៅ​សង្កាត់​បឹងកក់​១ ខ​ណ្ខ ទួលគោក​ត្រូវបាន​រថយន្ត​សាមុយ​ដឹក​បញ្ជូនទៅ​មន្ទីរពេទ្យ ដើម្បី​សង្គ្រោះ បន្ទាន់​នៅវេលា​ម៉ោង​១១:៣០​នាទី ត្រូវ នឹង​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០១៨ ។​


​ ​
​រយៈពេល​ពេញ​មួយ​ថ្ងៃទី​៥ ខែកក្កដា លោក​ជុំ ជឿន ស្ថិតនៅក្នុង អាការ​ធ្ងន់​ហើយ​និយាយ​មិន ទាន់​បាន ។ លោក​សម្រាក​ពេទ្យ ដោយមាន​ការ​ដេរ ក្បាល​ពី​ខាងក្រោយ ។ អ្នកសិល្បៈ​ល្បីៗ ផ្នែក​ចម្រៀង​មរតក​ដើម ទាំងប្រុស ស្រី ម្នាក់ៗ​ភ្ញាក់ផ្អើល ហើយ​នាំគ្នា​ជូនពរ លោក​ឆាប់​ជា ។​


​ ​
​លោក​ជុំ ជឿន មានស្រុក កំណើត​នៅ​ខេត្តកំពង់ធំ និង​មាន​ទឹកដម សំឡេង​ពីរោះ មាន​សមត្ថភាព ច្រៀង​បទ​សម័យ​ដើម​បាន​ច្រើនណាស់ ។ លោក​មាន​ប្រវត្តិ​ប្រឡង​ចម្រៀង​នៅ​ប៉ុស្តិ៍ លេខ​៣ និង​បាយ័ន ។​



​តារា​រូបនេះ ត្រូវបាន​បណ្តា ស្ថានីយទូរទស្សន៍​មួយចំនួន​ទាក់ទង ឡើង​ច្រៀង​ជា​បន្តបន្ទាប់ ។ ជាពិសេស លោក​ត្រូវបាន​ស្ថានីយទូរទស្សន៍​បាយ័ន ខ្នះខ្នែង​ជួយ​ឱ្យមាន​ឱកាស​បង្ហាញ​ស្នាដៃ ច្រើនជាងគេ មិន​ថា​កម្មវិធី​តូច​ឬ​ធំ ឡើយ ដូចជា​លេចមុខ​ក្នុង​កម្មវិធី ”​អង្គរ សង្ក្រាន្ត​” តន្ត្រី​ស្រុកស្រែ ប្រជុំ​តារា តន្ត្រី និង​កម្មវិធី​កម្សាន្ត​ធំៗ​របស់​បាយ័ន ជាដើម ៕ ដោយ​: បូ​រិ​ន​

​តារាចម្រៀង​វ័យ ក្មេង លោក​ជុំ ជឿន បាន​រងរបួស​ជា​ធ្ងន់ ក្រោយ​ជួប​ហេតុការណ៍​ចោរឆក់​កាបូប​

ទីតាំងផ្សាយពាណិជ្ជកម្ម