Views: 62
គ.វ.ក-១៩ ប្រកាសជូនព័ត៌មាន ពីការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤ ទី៥ សម្រាប់កុមារ និងដូសទី៦ សម្រាប់មន្ត្រីជួរមុខ អាជ្ញាធរ និងប្រជាជនទូទៅ តាមគោលការណ៍ស្ម័គ្រចិត្ត
ដោយៈទេព មង្គល / ភ្នំពេញៈ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) បានប្រកាសជូនព័ត៌មានមួយ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ស្ដីពីការចាក់វ៉ាកសាំងកូវីដ-១៩ ដូសទី៤ ដល់កុមារអាយុ ៣ឆ្នាំ ដល់ក្រោម ៥ឆ្នាំ ការចាក់វ៉ាកសាំងកូវីដ-១៩ ដូសទី៥ ដល់កុមារអាយុ ៥ឆ្នាំ ដល់ក្រោម ១២ឆ្នាំ និងដូសទី៦ ដល់មន្ត្រីជួរមុខ អាជ្ញាធរ និងប្រជាជនទូទៅ តាមគោលការណ៍ស្ម័គ្រចិត្ត។