ដោយៈទេព មង្គល / ភ្នំពេញៈ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) បានប្រកាសជូនព័ត៌មានមួយ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ស្ដីពីការចាក់វ៉ាកសាំងកូវីដ-១៩ ដូសទី៤ ដល់កុមារអាយុ ៣ឆ្នាំ ដល់ក្រោម ៥ឆ្នាំ ការចាក់វ៉ាកសាំងកូវីដ-១៩ ដូសទី៥ ដល់កុមារអាយុ ៥ឆ្នាំ ដល់ក្រោម ១២ឆ្នាំ និងដូសទី៦ ដល់មន្ត្រីជួរមុខ អាជ្ញាធរ និងប្រជាជនទូទៅ តាមគោលការណ៍ស្ម័គ្រចិត្ត។
យោងតាមសេចក្ដីជូនព័ត៌មាននេះ គ.វ.ក-១៩ បានក្រើនរំលឹក និងបានព្រមានថាៈ បច្ចុប្បន្ននេះ មានការផ្ទុះឡើងវិញនូវការឆ្លងវីរុសកូវីដ-១៩ នៅតាមបណ្ដាប្រទេស មួយចំនួនក្នុងតំបន់ ក៏ដូចជានៅលើសាកលលោក។ ដើម្បីរក្សានិងបង្កើនភាពសុំា ទប់ទល់នឹងការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ សំដៅកាត់បន្ថយអត្រាឈឺធ្ងន់ និងការស្លាប់ ដែលបង្កដោយជំងឺកូវីដ-១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា សូមមន្ត្រីជួរមុខ អាជ្ញាធរមូលដ្ឋាន ប្រជាជនទូទៅ កម្មករ កម្មការិនី យុវវ័យ រួមទាំង កុមារា កុមារី ទូទាំងប្រទេសកម្ពុជា អញ្ជើញមកទទួលយក ការចាក់វ៉ាក់សាំង កូវីដ-១៩ ដូសជំរុញ ជាបន្តបន្ទាប់ ដោយគោលការណ៍ស្ម័គ្រចិត្ត ទៅតាមក្រុម គោលដៅនានា (ដែលបានកំណត់ដោយ គ.វ.ក-១៩) ។
សូមអានសេចក្ដីជូនព័ត៌មាន ដូចខាងក្រោម៖