ឆ្លង​ចរន្តអគ្គិសនី​ឆេះ​ខ្សែរ​ភ្លើង​រាលដាល់​ឆេះ​ផ្លាក​ប៉ាណូ​យ៉ាង​សន្ធោសន្ធៅ​

1151
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​ឆ្លង​ចរន្តអគ្គិសនី​ឆាបឆេះ​ខ្សែរ​ភ្លើង​ទាំង​ព្រឹក​ព្រលឹម​បណ្តាល​ឲ្យ​ឆេះ​ដល់​ផ្លាក​ប៉ាណូ​ផ្សាយ​លក់ដុំ​ថ្ម​សារ​ផាវ​ម៉ូ​ប៊ែ​ង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​យ៉ាងខ្លាំង​។​

ករណីនេះ​បានកើត​ឡើង​នៅត្រង់ចំណុច​មុខ​សាលា​វិទ្យាស្ថាន​ជាតិ​ពាណិជ្ជ​សាស្ត្រ​ក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី​១ ខណ្ឌមានជ័យ​កាលពី​ព្រឹក​ព្រលឹម​ថ្ងៃទី​៩​ខែកក្កដា​ឆ្នាំ​២០១៨ ។​

​បើតាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​មុនដំបូង​គេ​ឃើញ​មានការ​ឆ្លង​ចរន្ត​អគ្គីសនី​ឆេះ​ខ្សែភ្លើង ២​កន្លែង​មួយ​នៅលើ​បង្គោល​ភ្លើង​ជាប់​សាលារៀន វិទ្យាស្ថាន ជាតិ ពាណិជ្ជ​សាស្ត្រ ។​មួយទៀត​ឆេះ​មុខផ្ទះ​ល្វេ​ង​ដែល​ដាក់​ផ្លាក ប៉ាណូ ផ្សាយពាណិជ្ជកម្ម លក់​នូវ​ដុំថ្ម​សាក ផាវ​ម៉ូ​ប៊ែ​ង ហើយ​បន្ត​ឆ្លង​ឆេះ​ដល់​រទេះ​លក់​មាន់​ដុត​យ៉ាង​សន្ធោសន្ធៅ​បង្ក​ឲ្យ​មានកា​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​។​

​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិត​នោះបាន​ទាក់​ទង់​សមត្ថកិច្ច​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​មកជួយ​បាញ់​ពន្លត់​ចំនួន​២​គ្រឿង​របស់​កង​រាជ​អាវុធ​ហា​ត្ថ​រាជធានី​ភ្នំពេញ​ប្រើ​រយៈពេល​២០​នាទី​បាន​រលត់ទៅវិញ​គ្រប់គ្រង​បាន​ទាំងស្រុង​។​ការខូចខាត​រួមមាន​នូវ​ខ្សែរ​ភ្លើង​ដាច់​មួយរ​ម៉ូ​ល​ធំ​ឆេះ​ផ្លាក​ប៉ាណូ​អស់​១​និង​ឆេះរ​ទះ​លក់​មាន់​ដុត​អស់​១​។​

ការ​ពន្លត់​នេះ​ប្រើប្រាស់​នូវ​បំពុង​ពន្លត់​អគ្គិភ័យ​អស់​ជាច្រើន​បំពុង​នៅតែ​មិន​រលត់​រហូតដល់​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ​អស់​ចំនួន​២ គ្រឿង​ទើប​រលត់​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម