ដោយៈ យោធិន / កណ្តាលៈ នាព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ លោក សែម សុវណ្ណនី សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានក្រុមការងារគណបក្ស ប្រជាជនកម្ពុជា ចុះជួយស្រុកអង្គស្នួល និងជាប្រធានក្រុមការងារគណបក្សប្រជាជន កម្ពុជា ចុះមូលដ្ឋានឃុំពើក បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសបញ្ចូលសមាជិក គណបក្សប្រជាជនកម្ពុជាថ្មី ក្នុងឃុំពើក ស្រុកអង្គស្នួល ចំនួន ២៦៨ នាក់ និងចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២២ និងទិសដៅ ការងារ ឆ្ពោះទៅកាន់ការបោះឆ្នោត នីតិកាលទី៧ ឆ្នាំ២០២៣ នៅស្នាក់ការ គណបក្សស្រុកអង្គស្នួល ខេត្តកណ្តាល ។

អញ្ជើញចូលរួមក្នុងឱកាសនោះដែរ មានប្រធានក្រុមការងារចុះមូលដ្ឋានភូមិទាំង ១៩ លោក លោកស្រីមន្ត្រី គ១០ , គណៈកម្មាធិការបក្សឃុំ , ប្រធានសាខាបក្សភូមិ ទាំង១៩ ភូមិ សរុបវត្តមានចំនួន ៤១៨ នាក់។

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយ សមាជិក សមាជិកា គណបក្សប្រជាជន កម្ពុជា លោក សែម សុវណ្ណនី បានវាយតម្លៃខ្ពស់ និងកោតសរសើរដល់ឆន្ទៈរបស់ បងប្អូន កូនក្មួយទាំងអស់ ដែលមានស្វាមីភក្ត្រ គោរពស្រឡាញ់គណបក្សប្រជាជន កម្ពុជា ដោយស្ម័គ្រចិត្តចូលជាសមាជិកបក្ស ដើម្បីចូលរួមជីវភាពនយោបាយ រួមជាមួយរៀមច្បងសំដៅអភិវឌ្ឍមាតុភូមិកម្ពុជា ក្រោមម្លប់សន្តិភាព។

ក្នុងពិធីជួបជុំជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ខាងលើនេះដែរ លោក សែម សុវណ្ណនី ក៏បានឧបត្ថម្ភថវិកាជូនដល់បងប្អូនសមាជិកបក្ស ដែលមាន វត្តមានក្នុងពិធីសំណេះសំណាល និងឧបត្ថម្ភដល់ការជួសជុលទីចាត់ការ អនុវិទ្យាល័យ សរុបថវិកាទាំងអស់ចំនួន ២៣.៤៦០.០០០ រៀល ។ នេះបើតាមការបញ្ជាក់ពីសំណាក់លោក លី វណ្ណារ៉ា អនុប្រធានក្រុមការងារ គណបក្សប្រជាជនចុះមូលដ្ឋានឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល៕/V/R