ប្រែសម្រួល : កញ្ញាដាលីស (ស្ត្រេតថែមស៍) ៖ ក្រសួងការពារជាតិកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃសុក្រទី៣០ធ្នូថាយានចម្រុះមុខងារមិនស្គាល់អត្តសញ្ញាណមួយគ្រឿងដែលហោះពីលើរដ្ឋធានីសេអ៊ូលគឺជាការសាកល្បងដោយជោគជ័យនៃរ៉ុក្កែតអវកាសឥន្ធនៈរឹងរបស់ខ្លួន ដោយបំបាត់ក្តីបារម្ភថាវាអាចជាយានភពក្រៅដែលមកលេងផែនដី។
ក្រសួងបាននិយាយថា ការហោះហើរសាកល្បងនេះគឺធ្វើឡើងបន្ទាប់ការបាញ់បង្ហោះរ៉ុក្កែតមួយផ្សេងទៀតដែលធ្វើឡើងកាលពីថ្ងៃទី ៣០ ខែមីនា។
ក្រសួងបានបន្ថែមថា ការបាញ់បង្ហោះនេះធ្វើឡើងដើម្បីពង្រឹងសមត្ថភាពការពារជាតិលើវិស័យនានាដូចជា ឯករាជ្យ ការឃ្លាំមើលតាមលំហអាកាស និងឈ្លបយកការណ៍។
ក្រសួងក៏បានសុំទោសផងដែរដែលមិនបានព្រមានសាធារណជនជាមុន។
នៅម៉ោងប្រហែល ៦ ល្ងាច ពន្លឺពណ៌ឥន្ទធនូចម្លែកត្រូវបានប្រទះឃើញនៅលើមេឃពាសពេញប្រទេសកូរ៉េខាងត្បូង រួមទាំងនៅក្នុងទីក្រុងសេអ៊ូល និងផ្នែកខ្លះនៃខេត្តកាងវ៉ុន (Gangwon) ខេត្តក្យឹងជី (Gyeonggi) និង ខេត្តជុងឆឹងខាងត្បូង (South Chungcheong)។
វិថីរាងកោងនិងពណ៌របស់រ៉ុក្កែតបានធ្វើឱ្យសាក្សីមួយចំនួនសន្និដ្ឋានបឋមថា វាជាថាសហោះឬហៅថា UFO រហូតដល់ក្រសួងធ្វើការប្រកាសបកស្រាយ។
កូរ៉េខាងត្បូងបានបាញ់បង្ហោះរ៉ុក្កែតអវកាសឥន្ធនៈរឹងជាលើកដំបូងក្នុងខែមីនា ដែលជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ផ្កាយរណបឃ្លាំមើលស៊ីវិលនិងយោធា៕
អ្នកក្រុងសេអ៊ូលចោមរោមមើលពន្លឺចម្លែកកាលពីថ្ងៃសុក្រ ដោយនាំគ្នាស្មានថាជាថាសហោះមកពីភពក្រៅមកលេងផែនដី