ដោយៈតារារិទ្ធ(ភ្នំពេញ)នៅព្រឹកថ្ងៃទី៣១ធ្នូនេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ព ស់ក្នុងពិធីជួបសំណេះសំណាលជាមួយគណៈកម្មការអ្នកនិពន្ធដឹកនាំរឿងក្រុមអ្នកបច្ចេកទេសថតនិងតួសំដែងទាំងអស់នៃរឿ ង “កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌ មី” ដែលជារឿងភាគប្រវត្តិសាស្រ្តដំបូងគេបំផុតនៅកម្ពុជាដែលចំណាយថវិកាដ៏ច្រើនជាគេបំផុត ។

គិតចាប់តាំងពីថ្ងៃទី១២ កុម្ភៈ ឆ្នាំ២០ ២២ រហូតមកដលបច្ចុប្បន្ននេះមានរយៈពេល១១ ខែហើយគណៈកម្មការសម្រេចផលិតបានចំនួន ៤៨២ឈុតឆាកស្មើនិង៤៥ភាគរយនៃសាច់រឿងសរុប។ឈុតឆាកដែលនៅសេ សសល់ គណៈកម្មការនឹងខិតខំយកចិត្តទុកដាក់ថតបំពេញបន្ថែមដោយស្មារតីទទួលខុ សត្រូវខ្ពស់។

លោក ហ៊ុយ វាសនា អ្នកនិពន្ធបានឲ្យ ដឹង ថាក្រោយពីបានទទួលអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតពីសម្តេចតេជោនាយករដ្ឋមន្រ្តីកាលពីថ្ងៃទី១៣ធ្នូឆ្នាំ ២០២១ និងថ្ងៃទី៨ ខែ កុម្ភៈឆ្នាំ២០២២ក្នុងពិធីសំណេះសំណាល លើកទី២ គណៈកម្មការបានរៀបចំបំពេញបន្ថែម នូវសេណារីយូដោយបញ្ចូលតួអង្គប្រវត្តិសាស្រ្តមួយចំនួននិងឈុតឆាកថ្មីៗបន្ថែមមួយចំនួនទៀតធ្វើឲ្យអត្ថបទភាព យន្តមានការកើនឡើងជាបន្តបន្ទាប់។គិតចា ប់តាំងពីថ្ងៃទី១២កុម្ភៈឆ្នាំ២០២២រហូតមក ដលបច្ចុប្បន្ននេះមានរយៈពេល១១ ខែហើ យគណៈកម្មការសម្រេចផលិតបានចំនួន ៤៨២ឈុតឆាក ស្មើនិង៤៥ ភាគរយ នៃសាច់រឿងសរុប។ ឈុតឆាកដែលនៅសេ សសល់គណៈកម្មការនឹងខិតខំយកចិត្តទុកដាក់ថតបំពេញបន្ថែម ដោយស្មារតីទទួលខុសត្រូវខ្ពស់។

ថ្លែងទៅកាន់គណៈកម្មការអ្នកនិពន្ធដឹក នាំរឿងក្រុមអ្នកបច្ចេកទេសថតនិងតួសំ ដែងទាំងអស់សម្តេចតេជោនាយករដ្ឋ មន្រ្តីមានប្រសាសន៍ថារឿង” កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី” អាចចាត់ទុកថាជាភាពយន្តរឿងភាគដែលចំណាយថវិកាដ៏ច្រើនជាគេបំផុតក្នុងប្រវត្តិសាស្រ្តរបស់ប្រទេស កម្ពុជា ។ ជាមួយនិងរឿងភាគតាមបែបប្រវត្តិសាស្រ្តពិតរបស់ប្រទេសកម្ពុជាពិសេ សទាក់ទិនទៅនិងជីវិតពិតរបស់សម្តេចនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតដែលបានយកជីវិតទៅប្តូរនិងការរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានបន្តធ្វើក្រើ នរំលឹកជាថ្មីម្តងទៀតដល់គណៈកម្មការអ្នកដឹកនាំអ្នកនិពន្ធរឿងនិងអ្នកបច្ចេកទេសថតទាំងអស់ត្រូវខិតខំបន្តសិក្សាស្រាវជ្រាវឲ្យកាន់តែស៊ីជំរៅថែមទៀតទាក់ទិនទៅនិងសា ច់រឿងនិងទីតាំងប្រវត្តិសាស្រ្តនៃដំណើររឿ ងតួសំដែងគ្រប់តួ អង្គទាំងអស់ក្នុងភាពយន្តភាគរឿងកូន ប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មីដែលជារឿងភាគមួយទាក់ទិនទៅ និងដំណើរជីវិតពិតរបស់សម្តេចនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតក្នុងសម័យសង្រ្គាមលុន ណុល រដ្ឋប្រហារទម្លាក់សម្តេចព្រះនរោ ត្តមសីហនុ ព្រះបរមរតនកោដ្ឋ ការរត់ចូលព្រៃម៉ាកគី សម័យកាលនៃរបបប្រ ល័យពូជសាសន៍ ប៉ុល ពត ការឆ្លងដែនចូលទៅកាន់ប្រទេសវៀតណាមដើម្បីស្វែងរកកម្លាំងអ្នកស្នេហាជាតិមករំដោះ ប្រទេសចេញពីរបបប៉ុលពត ការជួបជុំភរិយាសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ ១៩៧៩ ពិសេសទាក់ទិនទៅ និងជីវិតពិតរបស់សម្តេចផ្ទាល់ចាកចេញ ពីមា តាបិតាបងប្អូនបង្កើតរបស់សម្តេចពីភូមិកំណើតមកស្វែងរកការសិក្សារៀន សូត្រនៅរាជធានីភ្នំពេញ ការស្នាក់នៅអាស្រ័យជាមួយព្រះសង្ឃក្នុងវត្តនាគវ័ន្ត ដើម្បីការសិក្សាកុំឲ្យល្ងង់ខ្លៅ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានបន្តថា ត្រូវយកចិត្តទុកដាក់ឲ្យបានហ្មត់ចត់បំផុ តពីតួសំដែងនៃតួអង្គប្រវត្តិសាស្រ្តនិមួយៗក្នុងសាច់រឿង”កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី” ពិសេសតួអង្គមេបញ្ជាការសំរេចដែលឆ្លងកាត់នូវធ្វើពលីកម្មសាច់ស្រស់ ឈាមស្រស់ ឈ្លងកាត់សមរភូមិរាប់មិនអស់រហូតធ្លាក់ខ្លួន ពិការភ្នែកនិងតួអង្គអ្នកគ្រូពេទ្យ រ៉ានី ដែ លសំដៅទៅលើសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

សម្តេចតេជោបន្តថាដំណើរសាច់រឿងមួយចំនួនធំយើងគួតែចុះថតដោយផ្ទា ល់នៅតាមទីតាំងប្រវត្តិសាស្រ្តមួយចំ នួនឯសាច់រឿងមួយចំនួនយើងត្រូវថតក្នុងស្ទីឌីយោហើយតួសម្លែងទៀតសោ តត្រូវតែមានការហ្វឹកហាត់បណ្តុះបណ្តា លឲ្យមានយល់ដឹងច្បាស់លាស់និងស៊ីជំរៅទៅនិងប្រវត្តិសា ស្រ្តពិតរបស់ ដែលបានកើតឡើងទាក់ទិនទៅនិងសាច់រឿងទាំងមូល។

នៅក្នុងពិធីសំណេះសំណាលគ្នានោះសម្តេចតេជោនាយករដ្ឋមន្រ្តីបានជូនពរដល់ក្រុមការងារទាំងអស់ក៏ដូចជាតួសំ ដែងសិល្បៈករ សិល្បៈការនីទាំងអស់ សូមមានជោគជ័យខ្ពង់ខ្ពស់ថែមទៀត ក្នុងការថតខ្សែភាពយន្តភាគរឿង កូន ប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី បានចប់សព្វគ្រប់ទៅតាមពេលវេលាដែលបានគ្រោងទុកដើម្បីបានដាក់បញ្ចាំ ងឲ្យប្រជាជនកម្ពុជាក៏ដូចអន្តរ ជាតិបាន សិក្សាស្វែងយល់ពីដំណើររឿងប្រវត្តិសាស្រ្តដ៏ល្អឯងជាវណ្ណកម្មរបស់កូនខ្មែរ ។ ជាមួយនិងការថ្លែងនោះដែរសម្តេចតេជោមានប្រសាសន៍បន្តថាប្រសិនបើសម្តេចមានពេរលវេលាគ្រប់គ្រាន់សម្តេ ចនិងធ្វើៈជាទីប្រឹក្សានៃសមាគមអ្នកនិព ន្ធនិងផលិតភាពយន្តដើម្បីជួយតម្រង់ទិសដល់ការតែងនិពន្ធ រឺផលិតភាពយន្តដែលទាក់ ទិនទៅប្រវត្តិសាស្រ្តពិតរបស់ប្រទេស កម្ពុ ជាចាប់តាំងពីរដ្ឋប្រ ហារទម្លាក់ព្រះករុណាព្រះបរមរតនកោដ្ឋរហូតមកដល់ថ្ងៃទី២៩ធ្នូឆ្នាំ១៩ ៩៩ ដែលកម្ពុជាបានបញ្ចប់សង្រ្គាមទាំងស្រុង តាមនយោបាយឈ្នះឈ្នះ។

សូមបញ្ជាក់ថា រឿង កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មីដែលពីដំបូងឡើយគ្រោង ថតផលិតភាពយន្តភាគ ចំនួន ៤៤ភាគឥឡូ វក្រុមគណៈកម្មការដឹកនាំរឿងបានពង្រីកនូវសេណារីយូដោយបញ្ជូលនូវតួអង្គប្រវត្តសា ស្រ្តមួយចំនួន និងឈុតឆាកថ្មីៗបន្ថែមទៀតធ្វើឲ្យអត្ថ បទភាពយន្តកើនឡើងរហូតដល់ ៥២ ភាគក្រោយទទួលបានអនុសាសន៍ណែ នាំដ៏ខ្ពង់ខ្ពស់បំផុតពីសម្តេចអគ្គមហានសេ នាបតីតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋា ភិបាលកម្ពុជា។ រឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី គ្រោងនិងដាក់បញ្ចាំ ងជាផ្លូវការនៅក្នុងអំឡុងខែមីនាឆ្នាំ២០ ២៣ខាងមុខ៕