ដោយៈតារារិទ្ធ(ភ្នំពេញ)៖នៅព្រឹកថ្ងៃទី១ខែធ្នូ ឆ្នាំ២០២៣ស្អែកនេះសម្តេចអគ្គមហាសេ នាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងអញ្ជើញសំ ណេះសំណាលជាមួយកុមារីនិងយុវតីដែល រងគ្រោះដោយការរំលោភបំពាននិងជួញ ដូរផ្លូវភេទនៅអង្គការអាហ្វេស៊ីបកម្ពុជាស្ថិត នៅសង្កាត់ព្រៃសខណ្ឌដង្កោរាជធានីភ្នំពេ ញ។

ជាមួយគ្នានោះសម្តេចតេជោនិងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិតក៏នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារមួយខ្នងកម្ពស់ ៣ ជាន់ស្មើនឹង៤០ បន្ទប់ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចនិងសម្តេចកិត្តិបណ្ឌិតផងដែរ។

គួរបញ្ជាក់ថាកន្លងមកសម្តេចតេជោ ហ៊ុន សែន បានជួយឧបត្ថម្ភរថយន្តមួយគ្រឿង អង្ករប្រចាំខែក្នុងមួយខែៗចំនួន ១,២០០ គីឡូក្រាមថវិកាសម្រាប់ផ្គត់ផ្គង់ម្ហូបអាហារក្នុងមួយខែ១០លានរៀលនិងថវិកាសម្រាប់ យុវនារី/កុមារីម្នាក់១០ម៉ឺនរៀលក្នុងមួយខែ ។

អង្គការអាហ្វេស៊ីបកម្ពុជាប្រយុទ្ធប្រឆាំងនូវគ្រប់ទម្រង់នៃការជួញដូរមនុស្សនិងវិធានការការពារក្នុងគោលបំណងកាត់បន្ថយតម្រូវការជនរងគ្រោះដោយការជួញដូរមនុស្សតាមរយៈការប្រយុទ្ធប្រឆាំងអំពើហិង្សាលើស្រ្តីនិងកុមារី(វិសមភាពយែនឌ័រ) ព្រោះថាអំពើហិង្សាលើស្រ្តីនិងកុមារីវាជាផ្នែកមួយនៃបញ្ហាសិទ្ធិមនុស្ស។

អង្គការអាហ្វេស៊ីបកម្ពុជាមានការិយាល័យនិងមណ្ឌលស្តារនីតិសម្បទាដែលមានទីតាំ ងស្ថិតនៅភូមិ២៤សង្កាត់ព្រៃសខណ្ឌដង្កោ រាជធានីភ្នំពេញហើយមណ្ឌលស្តារនីតិស ម្បទារបស់អង្គការអាហ្វេស៊ីបកម្ពុជាយើងត្រូវបានដាក់ឈ្មោះថា«មណ្ឌលស្តារនីតិសម្បទាអាហ្វេស៊ីប ទុំឌី»។

អង្គការអាហ្វេស៊ីបកម្ពុជាមានបុគ្គលិកបម្រើការងារសរុបចំនួន៣២នាក់ (ស្រី ១៨នាក់ )និងមានយុវនារីនិងកុមារីសរុបចំនួន១៤៨ នាក់ដែលកំពុងទទួលការឧបត្ថម្ភពីអង្គការអាហ្វេស៊ីបកម្ពុជារួមមានការថែទាំសុខភាពនិងអាហារូបករណ៍សិក្សានិងបណ្តុះបណ្តា លជំនាញ។

ក្នុងចំណោម១៤៨នាក់មាន១១៩នាក់ដែលទទួលបានថវិកាឧបត្ថម្ភដ៏ខ្ពង់ខ្ពស់ពីសម្តេច ជោនិងសម្តេចកិត្តិជាប្រចាំខែដែលម្នាក់ៗបាន១០ម៉ឺនរៀលសម្រាប់ជាលុយហោប៉ាវពេលទៅសាលារៀននិងសន្សំទុកខ្លះសម្រា ប់ទិញសម្ភារៈលម្អកាយក៏ដូចជាជួយទំនុកទំនុងក្រុមគ្រួសារពួកគាត់ផងដែរពេលពួកគាត់មានតម្រូវការជាចាំបាច់។

លោកស្រី ម៉ម សុម៉ាលី បានឱ្យដឹងថាចាប់តាំងពីឆ្នាំ១៩៩៦មកអង្គការបានជួយដល់កុមារីនិងយុវតីរងការរំលោភបំពាននិងជួញ ដូរផ្លូវភេទសរុបប្រមាណជា១ម៉ឺននាក់ហើ យ ៕