ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ ដោយចូលរួមជាមួយប្រទេសកាន់តែកើនឡើង អូស្ត្រាលីបាននិយាយកាលពីថ្ងៃអាទិត្យថាអ្នកដំណើរទៅពីចិននឹងត្រូវបង្ហាញលទ្ធផលតេស្តិ៍អវិជ្ជមានកូវីដ១៩ចាប់ពីថ្ងៃ៥មករា។ការតំរូវនេះក៏អនុវត្តលើអ្នកដំណើរទៅពីហុងកុងនិងម៉ាកាវផងដែរ។
រដ្ឋមន្ត្រីសុខាភិបាលអូស្ត្រាលី ម៉ាក បាត់ល័រ(Mark Butler)បាននិយាយថា ដោយយោងទៅលើការខ្វះព័ត៌មានជំងឺឆ្លងនិងទិន្នន័យស្តីពីកាវិវត្តសុំណុំហ្សែនវីរុសនៅចិន រដ្ឋាភិបាលបានសំរេចអោយអ្នកដំណើរមកពីចិនត្រូវបង្ហាញលទ្ធផលតេស្តិ៍មិនមានរោគកូវីដ១៩ទេនៅ៤៨ម៉ោងមុនការចេញដំណើររបស់ពួកគេ។
លោកបាត់ល័របានប្រាប់សន្និសីទកាសែតមួយថា រដ្ឋាភិបាលក៏ពិចារណាវិធានការបន្ថែម រួមមានធ្វើតេស្តិ៍ណល់ទឹកមកពីយន្តហោះនិងការធ្វើសំណាកដោយស្ម័គ្រចិត្តនៅតាមអាកាសយានដ្ឋានពេលអ្នកដំណើរមកដល់។លោកបាននិយាយថា«ខ្ញុំចង់បញ្ជាក់ថា រដ្ឋាភិបាលស្វាគមន៍ការបន្តការធ្វើដំណើរឡើងវិញរវាងចិននិងអូស្ត្រាលី…ខ្ញុំចង់បញ្ជាក់ផងដែរថា នេះគ្រាន់តែជាវិធានការបណ្តោះអាសន្នមួយ ដោយសារមិនមានព័ត៌មានគ្រប់គ្រាន់នៅពេលឥឡូវអំពីស្ថានការណ៍កូវីដនៅចិន»។
អង្គការសុខភាពពិភពលោកកាលពីថ្ងៃសុក្របានអំពាវនាវអោយមន្ត្រីសុខាភិបាលចិនចែករំលែកព័ត៌មានជាក់លាក់និងទាន់ពេលដោយទៀងទាត់អំពីស្ថានការណ៍កូវីដ១៩នៅក្នុងប្រទេសខ្លួន នៅពេលទីភ្នាក់ងារសុខភាពនេះបន្តវាយតំលៃអំពីកំណើននៃការឆ្លងចុងក្រោយនៅក្នុងប្រទេសដែលមានប្រជាជនច្រើនបំផុត៕
អូស្ត្រាលីតំរូវអោយអ្នកដំណើរទៅពីចិន ហុងកុងនិងម៉ាកាវ បង្ហាញលទ្ធផលតេស្តិ៍អវិជ្ជមានកូវីដពេលទៅដល់