ដោយៈ(តារារិទ្ធ)ភ្នំពេញសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី១ ខែមករាឆ្នាំ២០២៣នេះបានអំពាវនាវឲ្យរួមគ្នាប្រយុទ្ធប្រឆាំងការរំលោភបំពាននិងការ ជួញដូរផ្លូវភេទលើស្ត្រីនិងកុមារ ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងឱកា សអញ្ជើញសាកសួរសុខទុក្ខកុមាររងគ្រោះដោយការរំលោភបំពាននិងជួញដូរផ្លូវភេទនិងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារមួយខ្នងកម្ពស់ ៣ ជានស្មើនឹង ៤០ បន្ទប់ដែលជាជំនួយរបស់សម្តេចដល់អង្គការអាហ្វេស៊ីបកម្ពុ ជាដែលមានទីតាំងនៅស្ថិតនៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសា សន៍ថាការកសាងអគារនេះឡើងគឺដើម្បី ជួយដល់យុវតីនិងកុមាររងគ្រោះបានរស់ នៅដោយសុខសុវត្តិភាព ។សម្តេចបញ្ជា ក់ថាការសាងសង់អាគារថ្មីនេះមិនមែនសំដៅបន្ថែមចំនួនមនុស្សឡើយប៉ុន្តែដើម្បីឲ្យកុមារីដែលកំពុងស្នាក់មានភាពងាយស្រួលជាងមុនប៉ុណ្ណោះ ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ ថា «មិនមែនធ្វើកន្លែងនេះដើម្បីត្រៀមទទួលមនុស្សបន្ថែមនោះទេដែលសង្ឃឹមថារឿងនេះនឹងបានឮទៅដល់គ្រប់មនុស្សជាពិសេ សបុរសៗដែលខិលខូចទាំងឡាយមិនត្រូវធ្វើសកម្មភាពអ្វីដែលផ្ទុយជាមួយនឹងសីល ធម៌របស់មនុស្ស​។ សង្ឃឹមថាទីកន្លែងនេះ បន្ទាប់ពីចៅៗធំទៅមានប្តីមានគ្រួសារចាកចេញទៅនឹងមិនមានមនុស្សបន្ថែមថ្មីរហូតទៅដល់កន្លែងនេះអាចទៅជាចំណុចប្រមូ លផ្តុំកុមារីដែលរងគ្រោះទេប្រសិនបើទីកន្លែ ងនេះដែលមានចំនួនកើនឡើងនូវចំនួនកុមា រីដែលរងគ្រោះដោយការរំលោភបំពានមា នន័យថានៅទូទាំងប្រទេសរបស់យើងវាក៏នៅសល់បញ្ហាទាំងឡាយដែលបានកើតការបំពានទៅលើស្ត្រីនិងកុមារីផងដែរ។ យើងធ្វើកន្លែងនេះមិនមែនសំដៅបង្កើនចំនួនមនុ ស្សទេក៏ប៉ុន្តែសំដៅដោះស្រាយបញ្ហាចៅៗដែលនៅតូចៗមានកន្លែងជ្រកកោនឲ្យបានស្រួល»

សម្តេចតេជោ ហ៊ុន សែន ថ្លែងទៀតថា «ថ្ងៃនេះលោកជំទាវ ជូ ប៊ុនអេង ដែលទទួលខុសត្រូវទៅលើបញ្ហាការប្រឆាំងការជួញដូរមនុ ស្សក៏មានវត្តមាននៅទីនេះយើងត្រូវចាប់ផ្តើ មរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងជាមួយនឹងអំពើទាំងឡាយដែលបំពានហើយជាពិសេសភា ពតិរច្ឆានដែលបានកើនឡើងដោយមសារមនុស្សប្រុសមួយចំនួនដែលបានបង្កើត»។

សូមបញ្ជាក់ថាអង្គការអាហ្វេស៊ីបកម្ពុជាបានបង្កើតឡើងនៅឆ្នាំ១៩៩៦ ដោយលោកស្រី ម៉ម សុម៉ាលី ។ អង្គការនេះបង្កើតឡើងក្នុងគោលបំណងប្រយុទ្ធប្រឆាំងការជួញដូរមនុស្សនិងការកេងប្រ វ័ញ្ចផ្លូវភេទលើស្ត្រីនិងកុមារី។

អង្គការអាហ្វេស៊ីបកម្ពុជាមានបុគ្គលិកបម្រើការងារសរុបចំនួន៣២នាក់ (ស្រី ១៨នាក់) និងមានយុវនារី និងកុមារីសរុបចំនួន១៤៨ នាក់ដែលកំពុងទទួលការឧបត្ថម្ភពីអង្គការអាហ្វេស៊ីបកម្ពុជារួមមានការថែទាំសុខភាពនិងអាហារូបករណ៍សិក្សានិងបណ្តុះបណ្តា លជំនាញ។

ចាប់តាំងពីឆ្នាំ១៩៩៦មក អង្គការបានជួយដល់កុមារីនិងយុវតីរងការរំលោភបំពាននិង ជួញដូរផ្លូវភេទសរុបប្រមាណជា ៧០០០ នាក់ហើយ៕