ដោយ:បាយ័ន/សៀមរាបៈ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ដែលជាថ្ងៃចុងក្រោយនៃចាស់ ត្រៀមផ្លាស់ចូលឆ្នាំ២០២៣ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិចម្រុះជាតិសាសន៍បានចូលមកទស្សនាប្រាសាទអង្គរវត្តជាច្រើនពាន់នាក់។

អាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា ការមកទស្សនាកម្សាន្តរមណីយដ្ឋានអង្គរ សូមភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រកបដោយសុខសុវត្ថិភាពក្នុងការដំណើរ គោរពប្រតិបត្តិអង្គរ រក្សាសណ្តាប់ធ្នាប់ល្អ។

អាជ្ញាធរជាតិអប្សរាបានឱ្យដឹងទៀតថា នេះក៏ដោយសាមានអធ្យាស្រ័យគ្នាទៅវិញទៅមក ហើយមិនមានការធ្វេសប្រហែស ហើយភ្ញៀវទេសចរណ៍ទាំងអស់បានការពារទ្រព្យសម្បត្តិដែលមានតម្លៃ និងប្រកាន់ខ្ជាប់នូវឥរិយាបថចូលរួមថែរក្សាបរិស្ថាន លើកតម្លៃរមណីយដ្ឋានអង្គរទាំងអស់គ្នាទៀតផង ៕/R