ដោយៈ ដកស្រង់ពីវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត
ទូទៅ
កិរិយាសព្ទ
ប្រព្រឹត្តទៅបានសព្វ, មិនចំពោះតែមួយៗ, ផ្សាយសព្វទៅ ។
ទូទ័រ
កិរិយាសព្ទ
ឮសូរខ្ទ័រទួទៅ, ឮសាយសុស
កិត្តិស័ព្ទរបស់អ្នកប្រាជ្ញ អាចលេចឮទូទ័រសព្វទិសទី ។
កិរិយាវិសេសន៍
ឮសូរខ្ទ័រទួទៅ, ឮសាយសុស
កិត្តិស័ព្ទរបស់អ្នកប្រាជ្ញ អាចលេចឮទូទ័រសព្វទិសទី ។
ទូញទាញ
កិរិយាវិសេសន៍
ដែលមានអាការគ្រាកក្រាញ, រួញរា
ធ្វើមុខទូញទាញ ; ដំណើរទូញទាញ។
គុណសព្ទ
ដែលមានអាការគ្រាកក្រាញ, រួញរា
ធ្វើមុខទូញទាញ ; ដំណើរទូញទាញ។
ទូតានុទូត
នាមសព្ទ
(សំ. បា. < ទូត + អនុទូត) ទូតធំនិងទូតតូច (ម. ព. ទូត និង អនុទូត ផង) ។
ទូរទស្សន៍
(ទូរៈ ទស់)
នាមសព្ទ
(បា. ទូរ “ឆ្ងាយ” + ទស្សន ” ការឃើញ ” ) ការមើលឃើញបានក្នុងទីឆ្ងាយឬពីចម្ងាយ ។
ឈ្មោះគ្រឿងប្រដាប់វិទ្យាសាស្ត្រមួយយ៉ាង សម្រាប់បញ្ចាំង បញ្ជូនរូបភាពនិងសូរសព្ទទៅក្នុងទីឆ្ងាយបាន (បារ. Télévision ) ។