ដោយៈ ដកស្រង់ពីវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត
ទូរស័ព្ទ
(ទូរៈសាប់)
នាមសព្ទ
(សំ. ទូរ “ឆ្ងាយ” + ឝព្ទ “សំឡេង, សំដី” > ទូរឝព្ទ; បា. ទូរ + សទ្ទ ) ប្រដាប់សម្រាប់និយាយបញ្ជូនសំឡេង ឆ្លើយឆ្លងទៅកាន់ទីឆ្ងាយបាន
និយាយទូរស័ព្ទ, បានទទួលដំណឹងតាមទូរស័ព្ទ ។ ធ្លាប់ហៅមកថា ខ្សែលួសខ្សឹប ប៉ុន្តែត្រូវលែងប្រើពាក្យនេះតទៅទៀត ព្រោះនិយាយឮៗ ពុំមែនខ្សឹបៗទេ ។
រទូរទាំ
កិរិយាវិសេសន៍
ដែលពោលរទូៗច្រំដែលរឿយៗ
និយាយរទូរទាំ; សម្ដីរទូរទាំ, មនុស្សរទូរទាំ ។ វេវ. រអ៊ូរទាំ ។
គុណសព្ទ
ដែលពោលរទូៗច្រំដែលរឿយៗ
និយាយរទូរទាំ; សម្ដីរទូរទាំ, មនុស្សរទូរទាំ ។ វេវ. រអ៊ូរទាំ ។
ទទាក់ទទាម
កិរិយាសព្ទ
ទាក់ៗ ទើសៗ វីមវាម ញឹកញយ
គិតគូរទូទាត់គ្នាឲ្យជ្រះស្រឡះទៅ កុំឲ្យទទាក់ទទាមតទៅទៀត ។
ប្រើជា គុ. ក៏មាន
ដំណើរទទាក់ទទាម ។
កិរិយាវិសេសន៍
ទាក់ៗ ទើសៗ វីមវាម ញឹកញយ
គិតគូរទូទាត់គ្នាឲ្យជ្រះស្រឡះទៅ កុំឲ្យទទាក់ទទាមតទៅទៀត ។
ប្រើជា គុ. ក៏មាន
ដំណើរទទាក់ទទាម ។
កិរិយាវិសេសន៍
( ម. ព. ទាក់ទាម ) ។
គុណសព្ទ
( ម. ព. ទាក់ទាម ) ។
ទារុម័យ
(—ម៉ៃ)
គុណសព្ទ
( សំ. បា. ទារុមយ ) ដែលគេធ្វើដោយឈើ, ហើយដោយឈើ; អ្វីៗដែលគេយកឈើធ្វើ
ប្រអប់ទារុម័យ, ទូទារុម័យ ។ ល ។ ( សម្រាប់ប្រើតែក្នុងកាព្យ ) ។
នាមសព្ទ
( សំ. បា. ទារុមយ ) ដែលគេធ្វើដោយឈើ, ហើយដោយឈើ; អ្វីៗដែលគេយកឈើធ្វើ
ប្រអប់ទារុម័យ, ទូទារុម័យ ។ ល ។ ( សម្រាប់ប្រើតែក្នុងកាព្យ ) ។
ទូ
នាមសព្ទ
ចំនួនវត្ថុដែលដាក់ជាក្រយាតំណាំង, ក្នុងល្បែងភ្នាល់នីមួយៗ
ខ្ញុំឥតរាទូទេ ដាក់ប៉ុន្មានក៏ដាក់ចុះ ។
ប្រដាប់ធ្វើដោយឈើឬដែក មានសណ្ឋានជាហឹប មានទ្វារមានជើង សម្រាប់ដាក់វត្ថុទាំងពួង
ទូដែក, ទូកញ្ចក់ ។
នាមសព្ទ
មើលក្នុងពាក្យ ផាយោង ។