ដោយៈតារារិទ្ធ(ក្រចេះ)នៅព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ ស្អែកនេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុ ជានិងលោក វ៉ាង វិនធៀន (H.E. Mr. Wang Wentian) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិត ចិនប្រចាំព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើ ញជាអធិបតីបើកការដ្ឋានសាងសង់ស្ពានឆ្លងកា ត់ទន្លេមេគង្គខេត្តក្រចេះនិងផ្លូវតភ្ជាប់ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលប្រជាមានិតចិនចំនួយ១១៤លានដុល្លារ។

តាមការឲ្យដឹងពីលោមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធា រណការនិងដឹកជញ្ជូនបានអោយដឹងថា ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះបើកការដ្ឋាន សាងសង់នេះគឺមានប្រវែង១.៧៦១ ម៉ែត្រ ។ ត្រើយខាងកើតស្ថិតនៅត្រង់ភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរីនិងត្រើយខាង លិចស្ថិតនៅត្រង់មិថ្មរាប ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ។

ស្ពាននេះនឹងត្រូវស្ថាបនាឡើងដោយ មានមុខកាត់ទទឹង ១៣,៥ម៉ែត្រមានគន្លងផ្លូវសម្រាប់រថយន្តចរាចរណ៍ចំនួន ២គន្លងទៅមក ប្រវែង ៣,៥ម៉ែត្រ គន្លងផ្លូវសម្រាប់ទោចក្រយានចំនួន ២គន្លងទៅមកប្រវែង ១,៧៥ម៉ែត្រផ្លូវថ្មើរជើងចំនួន២គន្លងទៅមកប្រវែង១ម៉ែត្រ និងបង្កាន់ដៃស្ពានសងខាងប្រវែង០,៥ ម៉ែត្រ។

ចំណែកឯផ្លូវតភ្ជាប់មានប្រវែងជាង ៣១ គីឡូម៉ែត្ររួមមាន៖ ផ្លូវតភ្ជាប់ពីក្បាលមស្ពានមានប្រវែងជាង១៥គីឡូម៉ែត្រ និងផ្លូវខ្នែងចំនួន៤ខ្សែនៅក្នុងក្រុងក្រចេះ មានប្រវែងជាង១៦គីឡូម៉ែត្រ។ ខ្សែផ្លូវទាំងនេះនឹងត្រូវសាងសង់ពង្រីកនិងលើកកម្រិតគុណភាពដោយក្រាលបេ តុងកៅស៊ូ(AC) កម្រាស់ ៧សង់ទីម៉ែត្រដូចគ្នា ដោយក្នុងនោះ កំណាត់ផ្លូវ៤ខ្សែ ប្រវែងជាង ២៦ គីឡូ ម៉ែត្រនឹងត្រូវស្ថាបនាពង្រីកទទឹងចាប់ពី៩ ម៉ែត្ររហូតដល់ ១៣ម៉ែត្រលើតួផ្លូវចាប់ពី ១១ម៉ែត្ររហូតដល់១៩,៥ម៉ែត្រនិងកំណាត់ផ្លូវ១ខ្សែប្រវែងជាង៥គីឡូម៉ែត្រនឹងត្រូវពង្រី កទទឹង១៩ម៉ែត្រលើតួផ្លូវ៣០ម៉ែត្រដែល មានគន្លងផ្លូវសម្រាប់រថយន្តធ្វើចរាចរណ៍ចំនួន៤គន្លង(២ទៅ២មក)គន្លងផ្លូវសម្រាប់ទោចក្រយានចំនួន ២គន្លង (១ទៅ ១មក) និងមានសួនពុះទ្រូងផ្លូវនចំកណ្តាលប្រវែង ៤ម៉ែត្រ ផងដែរ។ គម្រោងនេះនឹងបញ្ចូលនូវការសាងសង់ស្ពានមធ្យមចំនួន៤កន្លែងប្រវែងសរុប ៣៨៤ម៉ែត្រ ដាក់លូគ្រប់ប្រ ភេទចំនួន ២៦កន្លែង និងបំពាក់ស្លាកសញ្ញាចរាចរណ៍គំនូសចរាចរណ៍ បង្គោលគីឡូម៉ែ ត្របង្គោលសុវត្ថិភាពទៅតាមបទដ្ឋានបច្ចេ កទេសផ្លូវថ្នល់។

គម្រោងនេះនឹងត្រូវអនុវត្ដការសាងសង់ដោ យក្រុមហ៊ុនសំណង់សៀងហៃ (SCG) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹ ក្សាបច្ចេកទេសក្វាងចូវវ៉ានអានប្រើប្រាស់ រយៈពេលសាងសង់ចំនួន៤២ខែនឹងបញ្ចប់នៅក្នុងឆ្នាំ២០២៦ ។

លោកទេសរដ្ឋមន្ត្រី​បានលើកឡើងថាគម្រោ ងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ រួមជាមួយផ្លូវតភ្ជាប់នេះ គឺជាគម្រោងយុទ្ធសាស្រ្តមួយយ៉ាងសំខាន់សម្រាប់តភ្ជា ប់ទំនាក់ទំនងនិងក្តីសង្ឃឹមរវាងប្រជាពលរដ្ឋរស់នៅត្រើយខាងកើត និងប្រជាពលរដ្ឋរស់នៅត្រើយខាងលិចរួមទាំងតភ្ជាប់តំបន់ដាច់ស្រយាលនៅភូមិភាគឦសានមកកាន់ ទីប្រជុំជនផងដែរ។

លោកទេសរដ្ឋមន្ត្រីបន្តថាគម្រោងនេះ គឺជាផ្នែកមួយនៃផ្លូវជាតិលេខ៦០B តភ្ជាប់ពីខេត្តក្រចេះទៅខេត្តកំពង់ធំ ដែលមានភាពប្រទា ក់ក្រឡាជាមួយផ្លូវជាតិនិងផ្លូវខេត្តសំខាន់ៗ ដូចជា៖ ត្រើយខាងលិចតភ្ជាប់ជាមួយផ្លូវជាតិលេខ៦ត្រង់ផ្លូវបំបែកកំពង់ថ្មខេត្តកំពង់ ធំបន្តឆ្ពោះទៅកាន់ខេត្តសៀមរាប និងតភ្ជាប់តាមរយៈផ្លូវជាតិលេខ៧១A តាមបណ្តោ យមាត់ទន្លេមេគង្គឆ្ពោះទៅកាន់ខេត្តស្ទឹងត្រែ ងនៅផ្នែកខាងលើនិងឆ្ពោះទៅខេត្តកំពង់ ចាមនៅផ្នែកខាងក្រោមទន្លេមេគង្គ។

ចំណែកឯនៅត្រើយខាងកើតវិញតភ្ជាប់ទៅផ្លូវជាតិលេខ៧ឆ្ពោះទៅខេត្តស្ទឹងត្រែ ងខេត្តរតនគិរី និងខេត្តមណ្ឌលគិរី និងតភ្ជាប់ជាមួ យផ្លូវជាតិលេខ៧៣ឆ្លងកាត់ស្រុកឆ្លូង ស្រុក តំបែរ ឆ្ពោះទៅខេត្តត្បូងឃ្មុំ រួចតភ្ជាប់ទៅផ្លូវជាតិលេខ៧ឆ្ពោះទៅខេត្តកំពង់ចាមឬខេត្តព្រៃវែងនិងបន្តឆ្ពោះទៅកាន់រាជធានីភ្នំពេញ ។

ស្ពាននិងផ្លូវតភ្ជាប់នេះគឺជាហេដ្ឋារចនាសម្ព័ ន្ធដ៏សំខាន់មួយដែលកើតឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដើម្បីលើកកម្ពស់ការតភ្ជាប់អាស៊ាននិងការតភ្ជាប់មហា អនុតំបន់មេគង្គ (GMS)ការតភ្ជាប់អនុតំបន់អាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ(ACME CS) និងអនុតំបន់មេគង្គឡាន-ឆាងពិសេសចូល រួមលើកស្ទួយការអនុវត្តផែនការមេអភិ វឌ្ឍន៍តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា -ឡាវ-វៀតណាម (CLV) ដែលបានកើតឡើងក្រោ មគំនិតផ្តួចផ្តើម ប្រកបដោយគតិបណ្ឌិតនិងគិតគូរវែងឆ្ងាយរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីក្នុងគោលបំណងជួយអភិវឌ្ឍខេត្តស្ថិតនៅតំប ន់ដាច់ស្រយាលក្នុងភូមិភាគឦសានឱ្យមានការរីកចម្រើនព្រមៗគ្នាជាមួយបណ្តាខេត្តនានារបស់កម្ពុជាដែលអាចកាត់បន្ថយបាននូវគម្លាតនៃការអភិវឌ្ឍក្នុងប្រទេសនិងក្នុងតំបន់។ នេះជាការបញ្ជា ក់បន្ថែមរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ ថុល ។

លោករដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូនបានឱ្យដឹងថាក្រោយបញ្ចប់ការ សាងសង់ស្ពាន និងផ្លូវតភ្ជាប់នេះ នឹងជំរុញឱ្យមានសន្ទុះកើនឡើងនូវសកម្មភាពដឹកជញ្ជូនពាណិជ្ជកម្ម និងវិនិយោគព្រមទាំងជំរុញការអភិវឌ្ឍវិស័យកសិកម្ម កសិ-ឧ ស្សាហកម្ម និងទេសចរណ៍នៅតាមបណ្តាខេត្តស្ថិតនៅភូមិ ភាគឦសាន រួមទាំងតំបន់ត្រីកោណអភិវឌ្ឍន៍ផងដែរស្របតាមគោល នយោបាយនិងផែនការមេរបស់រាជរដ្ឋាភិ បាល និងប្រទេសនៃតំបន់ត្រីកោណអភិវ ឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម(CLV)។

ជាមួយគ្នានេះស្ពាននិងផ្លូវតភ្ជាប់នេះ នឹងជួ យសម្រួលដល់ការធ្វើដំណើរផ្សេងៗរបស់ប្រជាពលរដ្ឋនៅក្នុងសកម្មភាពរស់នៅប្រ ចាំថ្ងៃការធ្វើដំណើររបស់ក្មួយៗសិស្សានុ សិស្សទៅសាលារៀន និងការធ្វើដំណើររបស់បងប្អូនទៅកាន់មន្ទីរពេទ្យជាពិសេសនៅគ្រាអាសន្ន ឬយប់ព្រលប់ដោយពុំចាំបាច់ឆ្លងស្រឡា ងមិនចំណាយប្រាក់កាសនិងមានសុវត្ថិ ភាព ៕