ដោយៈ​ទេពកង្រី / កំពង់ឆ្នាំងៈ នៅព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ នេះ លោក សាន់ អូស្មាន តំណាងលោក សាន់ យូ ប្រធានក្រុមការងារថ្នាក់ខេត្តចុះមូលដ្ឋាន ឃុំផ្លូវទូក ស្រុកកំពង់លែង បាននាំយកអំណោយរបស់លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណ:អភិបាល ខេត្តកំពង់ឆ្នាំង ទៅផ្តល់ជូនកុមារកំព្រា ប្រាំនាក់ ដែលមានទីលំនៅ ក្នុងភូមិពាមខ្នង ឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

កុមារកំព្រាទាំងប្រាំនាក់នោះ មានឪពុកឈ្មោះ ភី សាម៉េត អាយុ ៣២ ឆ្នាំ និងម្តាយ ឈ្មោះ ស្រៀង ចំរើន ឪពុកម្ដាយពួកគេ បានស្លាប់ទាំងពីរនាក់ ដោយសារជំងឺ ប្រចាំកាយ ។

លោក ប៉ាត់ គន មេឃុំផ្លូវទូក រួមនឹងមេភូមិ និងបងប្អូនប្រជាពលរដ្ឋ នៅទីនោះ ក៏បានចូលរួមក្នុងពិធីប្រគល់អំណោយជូនប្អូនៗ កុមារកំព្រាឪពុកម្តាយ ទាំងប្រាំនាក់ នេះដែរ។

កុមាកំព្រា ទាំងប្រាំនាក់ ខាងលើនេះ មានទី១ ឈ្មោះ ម៉េត សម័យ អាយុ១៣ឆ្នាំ ភេទស្រី, ទី២ ឈ្មោះ ម៉េត មឿន ភេទប្រុស អាយុ ១០ ឆ្នាំ, ទី៣ ឈ្មោះ ម៉េត ណុច ភេទស្រី អាយុ ៧ឆ្នាំ, ទី៤ ឈ្មោះ ម៉េត មុត អាយុ ៤ឆ្នាំ ភេទប្រុស និងទី៥ ឈ្មោះ ម៉េត ម៉ឺន អាយុ ៣ខែ ភេទប្រុស ត្រូវបានថ្នាក់ដឹកនាំខេត្ត និងមន្ទីរសង្គមកិច្ច រៀបចំបញ្ជូនប្អូនៗ ឱ្យទៅរស់នៅ និងបានរៀនសូត្រ នៅមណ្ឌលកុមារកំព្រា ឯរាជធានីភ្នំពេញ ។

សូមបញ្ជាក់ថា អំណោយដែលបាននាំយកទៅចែកជូន កុមារកំប្រាទាំងប្រាំនាក់ ខាងលើនេះ រួមមាន: អង្ករ១បេ ស្មើនឹង ៥០ គីឡូក្រាម ភួយ២ មុង១ កន្ទេលបត់ ២ ទឹកត្រី២យួរ ទឹកស៊ីអ៊ីវ២យួរ ត្រីខ២យួរ ទឹកដោះគោសម្រាប់ក្មេង ឌុយមិច ១កំប៉ុងធំ ទឹកដោះគោ២ អាវក្មេង៣ខែ ២កំប្លេ សំពត់ ខោ និងអាវក្មេងរៀន ២នាក់ អាយុ ១៣ ឆ្នាំ និង ១០ឆ្នាំ ២កំប្លេ សម្លៀកបំពាក់ធម្មតា ២កំប្លេខោនិងអាវ និងអាវពាក់ ធម្មតា ២នាក់ អាយុ ៧ឆ្នាំ និង ៤ឆ្នាំ ម្នាក់១កំប្លេ និងថវិកា ១០ ម៉ឺនរៀល ហើយ បច្ចុប្បន្ន ប្អូនៗកុមារទាំង ប្រាំនាក់ មានសុខភាពល្អ ពិសេសកុមារដែលទើបនឹងកើត បាន ៣ខែ នេះផងដែរ៕ V / N