ដោយៈតារារិទ្ធ(ក្រចេះ)សម្ដេចអគ្គមហាសេ នាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាស ន៍ឲ្យដឹងថាពេលខាងមុខសម្ដេចនឹងបំពេញទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋទៅជាមនុស្សចិនហើយសង្ឃឹមថាគម្រោងអភិ វឌ្ឍន៍ជាច្រើននឹងកើតឡើងបន្ថែមទៀត ។

សម្ដេចតេជោបានថ្លែងបែបនេះនៅក្នុងពិធី បើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេមេគង្គខេត្តក្រចេះនាព្រឹកថ្ងៃទី ២ មករា ២០២៣ នេះ ។

សម្ដេចតេជោមានប្រសាសន៍ថាៈ”យើងកំពុងរៀបសម្របសម្រួលដំណើរទស្សនកិច្ចរបស់ខ្ញុំទៅកាន់សាធារណរដ្ឋប្រជាមា និតចិននៅពេលខាងមុខ ។ហើយពេលនោះច្បាស់ថានឹងមានគម្រោងថ្មីៗបន្ថែមទៀតនៅក្នុងទស្សនកិច្ចនេះរាប់ទាំងផ្លូវល្បឿនលឿនទី ២ ដែលភ្ជាប់ទីក្រុងភ្នំពេញទៅព្រំដែនវៀតណាម”។

សម្តេចតេជោបានបន្តថា នៅពេលនេះយើ ងបានចរចារួចរាល់ហើយហើយយើងនឹងបញ្ចេញនៅថវិការបស់យើងធ្វើស្ពានឆ្លងកាត់ទន្លេមេគង្គប្រមាណជាង ២០០ លានដុល្លារសហរដ្ឋអាមេរិកដើម្បីកសាងស្ពានឆ្លងកាត់ទន្លេមេគង្គ ទៅល្វាឯមភ្ជាប់ទៅផ្លូវល្បឿនលឿនទី ២ពីកម្ពុជាទៅព្រំដែនវៀត ណាម ។

សម្តេចតេជោ ហ៊ុន សែន បន្តថាខ្ញុំកំពុងខិតខំឲ្យមិត្តចិនជួយទៅដល់ការកសាងផ្លូវតភ្ជាប់ទៅព្រំដែនឡាវ ។ សម្តេចបានសូមឲ្យលោងវ៉ាង វិនធៀនបញ្ជូនសំណើរបស់ខ្ញុំជូនចំពោះថ្នាក់ដឹកនាំចិន។សម្តេចបន្តថាច្បាស់ណាស់ខ្ញុំនឹងស្នើសុំទៅថ្នាក់ដឹកនាំ ចិន។ ពិព្រោះផ្លូវនេះគឺធ្វើដោយមិត្តចិនហើ យយើងក៏បានសាងសង់បានមួយគន្លាក់ទៀតដែលជាប់ទៅព្រំដែនឡាវ។ ហើយផ្លូវនេះក៏ជាផ្លូវតភ្ជាប់រវាងកម្ពុជាឡាវ និង ដើម្បីភ្ជាប់ប្រទេសក្នុងតំបន់ clmv ផងដែរ ៕