ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ ក្នុងអំឡុងពេល ២ថ្ងៃ គឺថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ ក្នុងឱកាសបុណ្យចូលឆ្នាំសាកល ២០២២ ឆ្លងចូលឆ្នាំ ២០២៣ នៅបន្ទាយមានជ័យ មានភ្ញៀវទៅកម្សាន្តជាង ២,៥ ម៉ឺននាក់។

លោក ឈឿម សេរីវុធ ប្រធានមន្ទីរទេសចរណ៍ ខេត្តបន្ទាយមានជ័យ បានប្រាប់ រស្មីកម្ពុជា នាព្រលប់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ ថាៈ យោងរបាយការណ៍របស់ មន្ទីរទេសចរណ៍ ខេត្តបន្ទាយមានជ័យ ស្ថិតិភ្ញៀវទេសចរ ទៅទស្សនាកម្សាន្ត តាមរមណីយដ្ឋាននានា ក្នុងខេត្តបន្ទាយមានជ័យ នាឱកាស បុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២២ ឆ្លងចូលឆ្នាំ២០២៣ គឺរយៈពេល ២ ថ្ងៃ មានភ្ញៀវសរុបចំនួន ២៥.៥៥៩ នាក់។ ក្នុងនោះ ភ្ញៀវទេសចរជាតិ ចំនួន ២៤.៧៣៦ នាក់។ ភ្ញៀវទេសចរបរទេស ចំនួន ៨២៣ នាក់ (ភាគច្រើន គឺជនជាតិចិន និងជនជាតិថៃ និងជនជាតិឥណ្ឌូណេស៊ី ដែលមកស្នាក់នៅ និងប្រកបរបររកស៊ី នៅតំបន់ក្រុងប៉ោយប៉ែត។

នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ សរុបចំនួន ២០.៣៥៣ នាក់ ភ្ញៀវជាតិចំនួន ១៩.៥៤៣ នាក់ ភ្ញៀវអន្តរជាតិ ចំនួន ៨១០ នាក់។ ក្នុងនោះ ពេលថ្ងៃ មានចំនួន ២.៩៣៤ នាក់ ភ្ញៀវជាតិចំនួន ២.៩១២ នាក់ ភ្ញៀវអន្តរជាតិ ចំនួន ២២ នាក់។
ពេលយប់ឆ្លងឆ្នាំ មានចំនួន ១៧.៤១៩ នាក់  ភ្ញៀវជាតិចំនួន ១៦.៦៣១ នាក់ អន្តរជាតិ ៧៨៨ នាក់។

នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ សរុបចំនួន ៥.២០៦ នាក់ ភ្ញៀវជាតិចំនួន ៥.១៩៣ នាក់  ភ្ញៀវអន្តរជាតិ ចំនួន ១៣ នាក់៕/V-PC