ប្រែសម្រួល : កញ្ញាដាលីស (ប៊ីប៊ីស៊ី) ៖ មន្ទីរពេទ្យក្នុងស្រុកមួយនៅភាគខាងជើងប្រទេសហ្គាណាបានប្រាប់ ស៊ូឡេម៉ាណា អាប់ឌុល សាម៉េត (Sulemana Abdul Samed) អាយុ ២៩ឆ្នាំក្នុងអំឡុងពេលពិនិត្យសុខភាពថ្មីៗនេះថា រូបគេបានឈានដល់កម្ពស់ ២,៨៩ ម៉ែត្រ។
នេះនឹងធ្វើឱ្យយុវជននេះក្លាយជាបុរសខ្ពស់ជាងគេនៅលើពិភពលោក ប៉ុន្តែនៅមានបញ្ហាមួយ គឺថាគ្លីនិកជនបទមិនអាចប្រាកដអំពីកម្ពស់របស់គាត់បានទេ ព្រោះមិនមានឧបករណ៍វាស់ត្រឹមត្រូវ។
ដោយធ្វើរោគវិនិច្ឆ័យឃើញជំងឺលូតកម្ពស់ហួសហេតុ (Gigantism) កាលពីប៉ុន្មានឆ្នាំមុន យុវជនរូបនេះបានចូលរួមការណាត់ជួបប្រចាំខែដើម្បីដោះស្រាយផលវិបាកនៃការរស់នៅដូចជាយក្ស នៅពេលរូបគេត្រូវបានស្នើឱ្យឈរត្រង់ទល់នឹងម៉ែត្រវាស់។
គិលានុបដ្ឋាយិកាដ៏រន្ធត់ម្នាក់បានប្រាប់រូបគេថា “អ្នកធំហួសខ្នាតហើយ”។
ដោយស្គាល់ចំពោះមនុស្សរាប់គ្នាតាមរយៈឈ្មោះហៅក្រៅថា អាវូឆេ (Awuche) ដែលមានន័យថា “តោះទៅ” ជាភាសាហូសា (Hausa)រូបគេត្រូវបានចម្អកលេងសើចដោយទស្សនីយភាពដែលរូបគេបានបង្កឡើង។
រូបគេមិនភ្ញាក់ផ្អើលទេដែលឮថាខ្លួនកាន់តែខ្ពស់ទៅៗ ដោយសាររូបគេមិនដែលឈប់លូតកម្ពស់នោះទេ ប៉ុន្តែវាបានបង្កឱ្យមានការព្រួយបារម្ភសម្រាប់បុគ្គលិកពេទ្យ ដែលមិនបានត្រៀមខ្លួនសម្រាប់សេណារីយ៉ូបែបនេះ។
គិលានុបដ្ឋាយិកាម្នាក់បានស្រែកហៅមិត្តរួមការងាររបស់នាងឱ្យជួយ។ មិនយូរប៉ុន្មានគិលានុបដ្ឋាយិកា និងជំនួយការសុខភាពដទៃទៀតបានប្រមូលផ្តុំគ្នាដើម្បីដោះស្រាយប្រស្នានៃការវាស់កម្ពស់របស់គេ។
បុគ្គលិកពេទ្យម្នាក់បានស្នើឱ្យពួកគេរកបង្គោលមួយ ហើយប្រើវាជាផ្នែកបន្ថែមពីលើឈើរបស់ពួកគេដើម្បីវាស់កម្ពស់របស់គេ ហើយនេះជារបៀបដែលពួកគេគណនាចេញកម្ពស់របស់យុវជនរូបនេះ៕
សាម៉េតមានកម្ពស់ដល់ទៅ ២,៨៩ ម៉ែត្រ ហើយវានៅតែបន្តលូតឥតឈប់នោះទេ។ខ្ពស់ពេកដល់ថ្នាក់ឡើងគមខ្នង