ដោយៈ health.com.kh

ជំងឺដាច់សរសៃឈាមខួរក្បាលគឺជាជំងឺត្រូវព្យាបាលជាបន្ទាន់ ។ សមាគមន៍ជំងឺដាច់សរសៃឈាមខួរក្បាលអាមេរិកបាននិយាយថា អ្នកគួរតែដឹងនូវសញ្ញាព្រមានទាំងនេះ ពីព្រោះដោយសារនៅពេលដែលជំងឺដាច់សរសៃឈាមខួរក្បាលកើតឡើងគឺតែងតែលឿនបំផុត ។

រោគសញ្ញាទាំងនោះអាចមានដូចជា ៖

មានការ ស្ពឹក ស្រពន់ ឬ ភាពទន់ខ្សោយ នៃមុខ ដៃ ឬ ជើង ជាពិសេសនៅលើ ផ្នែកម្ខាងទៀតនៃរាងកាយភ្លាមៗ ។
មានការភាន់វង្វេងមានបញ្ហាក្នុង ការនិយាយ ឬ ការយល់ដឹងភ្លាមៗ ។
មានបញ្ហានៅក្នុងការមើល ( ស្រវាំងភ្នែក ) ជាមួយ ភ្នែក ម្ខាង ឬ ភ្នែក ទាំងពីរ ភ្លាមៗ ។
មានបញ្ហា ការដើរមាន វិលមុខ បាត់បង់ តុល្យភាព ឬ ការសំរបសំរួល របស់ លំនោង ភ្លាមៗ ។
មានការឈឺក្បាលខ្លាំងភ្លាមៗដោយគ្មានមូលហេតុ ។
រោគសញ្ញាទាំងប៉ុន្មានខាងលើនេះ ហើយដែលអ្នកគួរតែប្រុងប្រយ័ត្នហើយ ប្រសិនបើអ្នកមាននោះអ្នកត្រូវប្រញាប់ទៅមន្ទីរពេទ្យ ជាបន្ទាន់ ៕