ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ក្រុមអ្នកស្រាវជ្រាវចិនបានបង្កើតបន្ទះឈីប Data Processing Unit (DPU) ដំបូងគេរបស់ប្រទេសនេះ ដែលគេស្គាល់ថាជា “បន្ទះឈីបសំខាន់ទីបី” បន្ទាប់ពីបន្ទះឈីប Central Processing Unit (CPU) និង Graphics Processing Unit (GPU)ដោយកត់សម្គាល់នូវព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយនៅក្នុងឧស្សាហកម្មបន្ទះឈីបក្នុងស្រុក។
ការគណនារបស់កុំព្យូទ័រដ៏មិនធម្មតាដោយផ្អែកលើការរួមបញ្ចូលគ្នានៃ DPU, CPUនិង GPU បានក្លាយជាបច្ចេកវិជ្ជាចម្បងនៃមជ្ឈមណ្ឌលកុំព្យូទ័រឆ្លាតវៃនាជំនាន់ក្រោយនេះ។
បន្ទះឈីប DPU ដែលផលិតក្នុងស្រុកដំបូងគេរបស់ចិនត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន YUSUR Technology Co.,Ltd ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង ដោយប្រើដំណើរការ ២៨ nm ។
វាមានគុណសម្បត្តិខាងការចំណាយទាប កិច្ចដំណើរការល្អឥតខ្ចោះ និងការស៊ីថាមពលទាប ហើយអាចសម្រេចបាននូវល្បឿនទាបបំផុត ១,២ មីក្រូវិនាទី និងអាចគាំទ្រដល់កម្រិតបញ្ជូនបណ្តាញអ៊ីនធឺណេតរហូតដល់ ២០០G។
បន្ទះឈីប DPU នឹងត្រូវប្រើនៅក្នុងមជ្ឈមណ្ឌលទិន្នន័យ កុំព្យូទ័រហិរញ្ញវត្ថុ និងកុំព្យូទ័រដែលមានប្រត្តិបត្តិការខ្ពស់ នេះបើយោងតាមអ្នកបច្ចេកទេសរបស់ក្រុមហ៊ុន YUSUR ដែលសមាជិកស្ថាបនិករបស់ខ្លួនគឺមកពីមន្ទីរពិសោធន៍រដ្ឋដ៏សំខាន់មួយនៅក្រោមបណ្ឌិត្យសភាវិទ្យាសាស្ត្រចិន៕
បន្ទះឈីប DPU ស្ថិតនៅលំដាប់ទីបីបន្ទាប់ពីបន្ទះឈីប CPU និង GPU