ក្រុមប្រឹក្សាខេត្ត និងរដ្ឋបាលខេត្តក្រចេះ ដែលមានមន្ទីរទេសចរណ៍ជាសេនាធិការ និងការចូលរួមពីមន្ទីរអង្គភាពជុំវិញខេត្ត បានសម្រេចដាក់ចុះនូវផែនការអភិវឌ្ឍន៍ទេសចរណ៍បច្ចុប្បន្ន ២០២១-២០២៥ ខេត្តក្រចេះ ដែលមានចក្ខុវិស័យប្រែក្លាយខេត្តក្រចេះជាគោលដៅឋានសួគ៌នៃទេសចរណ៍ធម្មជាតិនិងវប្បធម៌ ព្រមទាំងជាខេត្តគំរូរមានភាពទាក់ទាញជាងគេនៅក្នុងតំបន់ភូមិឦសាន្ត តាមរយៈការពង្រឹងគុណភាពផលិតផលទេសចរណ៍ឲ្យកាន់តែទាក់ទាញ មានបង្កើតនូវព្រឹត្តិការណ៍ទេសចរណ៍ប្លែកថ្មីៗ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ ១៧ម៉ឺននាក់ និងភ្ញៀវទេសចរអន្តរជាតិចំនួន ១៧,០០០នាក់ មកកម្សាន្តក្នុងខេត្តក្រចេះនៅឆ្នាំ២០២៥។

Jan 2, 2023