ឆ្នាំជូត

 

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ ការរស់នៅបញ្ហាមិនល្អមួយចំនួនដែលតែងតែយាយីបានរលត់រលាយ និងខ្លះបានចាកចេញឆ្ងាយធ្វើឱ្យដំណើរជីវិតល្អប្រសើរបន្តិចវិញ។

-កិច្ចការងារ៖ក្នុងថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកចរចាកិច្ចការងារតែងជួបនូវភាពជោគជ័យច្រើន។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះដែរលោកអ្នកចង់ជួញផ្លូវឆ្ងាយជិតមិនថាផ្លូវទឹកផ្លូវអាកាសឬផ្លូវគោកក្តីតែងអាចរកផលកម្រៃចូលផ្ទះវិញគ្រាន់បើ តែយ៉ាងណាលោកអ្នកឱ្យប្រយ័ត្នបន្តិចពីព្រោះក្រុមមនុស្សចាំបោកប្រាស់នៅមានយាយីច្រើននៅឡើយទេ។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការជឿនលឿនទៅមុខ និងកំពុងបើកទំព័រថ្មីសម្រាប់លោកអ្នកផង៕

 

ឆ្នាំឆ្លូវ

 

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ក្នុងថ្ងៃនេះបើទោះបីធ្វើអ្វីក៏ដោយចូរកុំធ្វេសប្រហែសឱ្យសោះជាពិសេសមុនចុះហត្ថលេខា ឬសន្យាអ្វីមួយត្រូវចេះត្រិះរិះពិចារណាឱ្យបានម៉ត់ចត់ពីព្រោះថាងាយជួបនូវបញ្ហាខាតប្រយោជន៍ច្រើនជាងទទួលផលប្រយោជន៍។

-កិច្ចការងារ៖ការប្រកបការងារឃើញថាមិនសូវជឿនលឿនទៅមុខទេ ពិសេសងាយកើតបញ្ហាប្រទាំងប្រទើសច្រើនថែមទៀត។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញការជួញទីជិតឆ្ងាយក្តីជួបផលលំបាកក្នុងការរកប្រាក់កម្រៃបន្តិច ហើយក្រៅពីនេះលោកអ្នកគួរប្រយ័ត្នប្រយែងការមានជម្លោះវិវាទជាមួយក្រុមមនុស្សក្បែរខ្លួន។

បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខយឺតណាស់ ហើយការមានទំនាស់ក៏ច្រើន៕

 

ឆ្នាំខាល

 

ថ្ងៃនេះដួងរាសីធ្លាក់ស្រុតចុះ។

-ការរស់នៅ៖ក្នុងថ្ងៃនេះបើលោកអ្នកសម្រេចចិត្តអ្វីមួយងាយភ្លាំងភ្លាត់ និងជួបនូវបញ្ហាយាយីច្រើន។

-កិច្ចការងារ៖ការប្រកបការងារងាយមានបញ្ហា ហើយពិសេសធ្វើច្រើនបែរជាទទួលបានផលតិចទៅវិញ។

ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់រស់រវើកបន្តិចវិញ ប៉ុន្តែយ៉ាងណាផលកម្រៃក៏មិនសូវឆ្លើយតបដូចសេចក្តីប៉ងប្រាថ្នាទេឬអាចនិយាយបានថាទោះប្រឹងទាល់តែបែកញើស តែផលកម្រៃរកសឹងមិនគ្រប់ចិញ្ចឹមគ្រួសារ។

បញ្ហាស្នេហា៖បញ្ហាសេចក្តីស្នេហាកំលោះក្រមុំកើតមានការខ្វែងគំនិត និង ប្រឆាំងគ្នាមិនសូវលោះពេលនោះទេ៕

 

ឆ្នាំថោះ

 

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ នៅថ្ងៃនេះលោកអ្នកមិនគប្បីឆាប់ជឿក្រុមមនុស្សពេកទេព្រោះងាយជួបគ្រោះចាញ់បោកគេណាស់។ក្រៅពីនេះលោកអ្នកឱ្យប្រយ័ត្នក្រុមមនុស្សមាត់អុជអាលនាំជួបផលលំបាកណាមួយដែលរកនឹកស្មានមិនដល់។

-កិច្ចការងារ៖ការប្រកបការងារពុំមានអ្វីប្រែប្រួលប្តូរផ្លាស់ទេគឺដូចសព្វមួយដង។

ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរនៅក្នុងថ្ងៃនេះដែរមានភាពលំនឹងល្អ ហើយទោះជួញទីជិតឆ្ងាយអាចរកផលកម្រៃចូលហែៗគ្រាន់ សម្រាប់ការចាយវាយ។

បញ្ហាស្នេហា៖សម្ព័ន្ធគូស្នេហ៍ប្រុសស្រីកុំគប្បីយកភាពប្រកែប្រកាន់ និង កំហឹងទល់កំហល់ដាក់ខ្លួនប្រយ័ត្នកើតរឿងជម្លោះវិវាទឥតឈប់ឈរ ហើយឈានមិនដល់ខ្លោងទ្វារអាពាហ៍ពិពាហ៍៕

 

ឆ្នាំរោង

 

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ នៅថ្ងៃនេះការធ្វើដំណើរចេញក្រៅផ្ទះលោកអ្នកចូរប្រយ័ត្នការមានជម្លោះវិវាទសម្តីបន្តិចបន្តួច ដោយសារការមិនចុះសម្រុងគ្នា ឬ ការប្រឆាំងគ្នាដោយប្រការណាមួយកើតទ្បើងជាមួយមនុស្សនៅក្បែរខ្លួន។

-កិច្ចការងារ៖បើសិនមានការប្រកបការងារបើទោះលោកអ្នកធ្វើអ្វីក៏ដោយគឺជារឿយៗពុំសូវដំណើរការបានស្រួលទេព្រោះតែងមានរឿងរាវមកយាយីអុកទ្បុក ដូច្នេះទាល់តែខិតខំខ្លាំងទើបទទួលជោគជ័យទៅរួច។

ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់បើតែយ៉ាងណាលោកអ្នកទាល់តែខិតខំខ្លាំងទើបទទួលជោគជ័យជំនួញធំៗទៅរួច។

បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាកំលោះក្រមុំមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕

 

ឆ្នាំម្សាញ់

 

 

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ការរស់នៅដំណើរជីវិត ហាក់មានភាពរឹងមាំ ហើយបើចង់ពឹងពាក់អ្នកតូច អ្នកធំគេតែងអាណិតស្រឡាញ់ និងជួយជ្រោមជ្រែងឥតសូវអល់ឯកចិត្តទេ។

-កិច្ចការងារ៖ ការប្រកបការងារបើទោះបីអ្នកខ្លះសុខកាយបន្តិចពិតមែន ប៉ុន្តែបញ្ហារឿងរាវចាស់ថ្មីតែងចូលមកកកូរផ្លូវចិត្តមួយចំនួនផងដែរ។

ការធ្វើជំនួញ៖អ្នកជំនួញមុខរបរក្នុងថ្ងៃនេះដែរបើមានញាតិមិត្តបបួលធ្វើអ្វីមួយឬត្រួសត្រាយឱ្យប្រកបរបររកស៊ីជួញដូរតែងហុចផ្លែផ្កាគួរជាទីពេញចិត្តតែយ៉ាងណាក៏ត្រូវប្រុងប្រយ័ត្នព្រោះយីអ៊ុនរបស់អ្នកក៏ស្ថិតនៅក្នុងគ្រោះចាញ់បោកគេ។

បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពផ្អែមល្ហែមនិង​ស្រស់ស្រាយល្អប្រពៃ៕

 

 

ឆ្នាំមមី

 

ថ្ងៃនេះដួងរាសីធ្លាក់ស្រុតចុះ។

-ការរស់នៅ៖ នៅថ្ងៃនេះដោយសារដួងរាសីធ្លាក់ស្រុតចុះ ហេតុនេះស្រ្តីមេផ្ទះចូរប្រយ័ត្នកូនចៅតូចៗឬមនុស្សចាស់ធ្លាក់ខ្លួនឈឺដោយប្រការណាមួយ ពិសេសឱ្យប្រយ័តុ្នបញ្ហាចំណីចំណុកតែម្តង។

-កិច្ចការងារ៖ការប្រកបកិច្ចការងារអ្វីត្រូវចេះមើលមុខមើលក្រោយព្រោះងាយខូចខាត និង បាត់បង់ក្នុងរឿងអ្វីមួយណាស់។

ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលទោះបីថាមានភាពរលូនល្អទៅមុខក្តី​​តែយ៉ាងណាក៏កើតមានភាពរកាំរកូសមិនតិចដែរទេ ហើយពិសេសលោកអ្នកឲ្យប្រយ័ត្នចំណូលតូចតាចបោលហួសព្រោះរវល់តែស្រវ៉ាចាប់តែអាធំ។

បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាកំលោះក្រមុំមិនមានការលូតលាស់ទៅមុខទេគឺមានការថយក្រោយច្រើនជាង៕

 

 

ឆ្នាំមមែ

 

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ការរស់នៅក្នុងរង្វង់គ្រួសារមានភាពសុខដុមគួរសម ហើយបើមានជម្លោះវិវាទក៏ឆាប់ត្រូវគ្នាវិញដែរ។

-កិច្ចការងារ៖នៅថ្ងៃនេះការប្រកបការងារមានការចម្រើនលូតលាស់ទៅមុខគួរសម ហើយបើចង់ចេញទៅបំពេញការងារទីឆ្ងាយក៏តែងផ្តល់ផលល្អៗជាងអាក្រក់។

-ការធ្វើជំនួញ៖ អ្នកប្រកបរបររកស៊ីជួញដូរបើមានក្រុមមនុស្សប្លែកមុខយករបស់មកលក់ក្នុងតម្លៃថោកបែបណាក៏ដោយគប្បីប្រយ័ត្នប្រយែងក្រែងប៉ះចំរបស់ចោរត្រូវជាប់ការកុនដោយប្រការណាមួយ។

បញ្ហាស្នេហា៖រីឯបញ្ហាសេ្នហាកំលោះក្រមុំងាយទាំងប្រទើសហើយក៏ងាយផ្អែមល្ហែមផងដែរ៕

 

ឆ្នាំវក

 

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ ក្នុងរង្វង់គ្រួសារមានភាពសុខដុម និង កំពុងកើតវាលកាលត្រជាក់ត្រជុំល្អគួរសម។

-កិច្ចការងារ៖ទាំងស្រ្តីបុរសពេលនេះទ្រព្យសំណាងមានភាពប្រសើរឡើងវិញតែយ៉ាងណាមិនត្រូវពាក់ព័ន្ធល្បែងស៊ីសងឡើយប្រយ័ត្នកើតឧបទ្របចង្រៃយាយីមានតែរឿងរ៉ាវក្នុងដំណើរជីវិត ហើយប្រកបកិច្ចការអ្វីមិនមានការរីកលូតលាស់ទៅមុខ។

ការធ្វើជំនួញ៖ចំពោះយីអ៊ុនអ្នកប្រកបរបររកស៊ីជួញដូរទាំងស្រ្តីបុរតែងផ្តល់ផលល្អហើយទោះចង់បណ្តាក់ទុនរកស៊ីឬធ្វើអ្វីមួយតែងហុចផ្លែផ្កាដូចសមប្រកបជានិច្ច។

បញ្ហាស្នេហា៖សេចក្តីស្នេហាកំលោះក្រមុំមានភាពត្រជាក់ត្រជុំដូចទឹកអម្រិត៕

 

ឆ្នាំរកា

 

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ទាំងស្រ្តីបុរសលោកអ្នកអាចទទួលដំណឹងអ្វីមួយឱ្យសប្បាយចិត្ត ហើយពិសេសក្រុមមនុស្សខ្លះដែលធ្លាប់តែធ្វើអាក្រក់អាចងាកមកជួយបញ្ហាមួយចំនួនថែមទៀត។

-កិច្ចការងារ៖ដោយសារដួងរាសីល្អប្រសើរ ដូចនេះផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងសម្របសម្រួលការងារពីព្រោះថាផលល្អៗតែងហុចចំពោះមុខច្រើន។

ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរបើលោកអ្នកចង់ផ្លាស់ទីកន្លែងលក់ដូរឬចង់ទិញទំនិញស្តុកទុកឃើញថាក៏ជាឱកាសប្រពៃណាស់ផង។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាប្រុសស្រីមានភាពផ្អែមល្ហែម និង ស្រស់ស្រាយចំពោះគ្នាប្រពៃ៕

 

ឆ្នាំច

 

ថ្ងៃនេះដួងរាសីធ្លាក់ស្រុតចុះ។

-ការរស់នៅ៖នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកពុំសូវល្អប្រសើរទេ ពោលគឺតែងមានរឿងរាវចូលមកយាយីនាំពិបាកក្នុងការដោះស្រាយ។

-កិច្ចការងារ៖ ការប្រកបការងារនៅថ្ងៃនេះតែងមានការរាំងស្ទះ និងពិសេសឱ្យប្រយ័ត្នបញ្ហាខ្លះនាំប៉ះពាល់អូសបន្លាយពេលដល់សប្តាហ៍ក្រោយថែមទៀត។

ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយផលចំណូលមានហូរចូលតក់ៗគ្រាន់ផ្សើមបំពង់កអញ្ចឹងដែរតែអ្នកជួញឆ្ងាយចូរប្រយ័ត្នគ្រោះចាញ់បោកគេ។

បញ្ហាស្នេហា៖ សេចក្តីស្នេហាកំលោះក្រមុំកើតមានការប្រចែប្រច័ណ្ឌនិងចាប់កំហុសគ្នាច្រើន៕

 

ឆ្នាំកុរ

 

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ដំណើរចាកចេញក្រៅផ្ទះលោកអ្នកបើមានរឿងរាវជាមួយអ្នកដទៃមិនគប្បីយកកំហឹងទល់កំហល់ឡើយព្រោះបើពុំនោះនាំឲ្យខាតបង់ផលប្រយោជន៍អ្វីមួយមកវិញប៉ុណ្ណោះ។

-កិច្ចការងារ៖ថ្ងៃនេះទោះលោកអ្នកធ្វើអ្វីមួយមិនគប្បីមានការលោភលន់នោះទេ បើពុំដូច្នេះប្រាកដជាជួបផលលំបាកអ្វីមួយយ៉ាងច្រើនជាក់ជាពុំខាន។

ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់រស់រវើកបន្តិចវិញហើយការជួញឆ្ងាយទៀតសោតក៏តែងហុចផលកម្រៃជាងការជួញជិតជានិច្ច។

បញ្ហាស្នេហា៖ គូរស្នេហ៍កំលោះក្រមុំចូរប្រយ័ត្នកើតមានការរង្គោះរង្គើព្រោះតែអ្នកទីចូលមកឡូកឡំ៕