ប្រែសម្រួល : កញ្ញាដាលីស (VNExpress) ៖ ពស់ថ្លាន់មួយក្បាលប្រវែងប្រហែល៥ម៉ែត្របានរុំខ្លួនវានៅជុំវិញករបស់បុរសវៀតណាមម្នាក់ ហើយបានសម្លាប់គាត់កាលពីថ្ងៃអាទិត្យទី១មករា នៅពេលគាត់ព្យាយាមយកវាចេញពីទ្រុង។
លោកហ្វឿង (Phuong)អាយុ ៤៧ ឆ្នាំបានទៅលេងមិត្តម្នាក់ឈ្មោះ ហៃ (Hai)នៅទីក្រុងបិញឡុង (Binh Long)នៃខេត្តប៊ីញហ្វឿក (Binh Phuoc) ភាគខាងត្បូងក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មី នៅពេលហៃជូនពស់ថ្លាន់មួយក្បាលប្រវែងប្រហែល ៥ ម៉ែត្រ និងទម្ងន់ ២៥ គីឡូក្រាមដែលគាត់បានចិញ្ចឹមជាយូរមកហើយ។
ពេលលោកហ្វឿងលូនចូលក្នុងទ្រុងដើម្បីចាប់ពស់ថ្លាន់ វាបានរឹតករបស់គាត់តែម្តង។
មនុស្សដែលឈរនៅខាងក្រៅបានចាប់ជើងរបស់លោកហ្វឿងហើយព្យាយាមទាញគាត់ចេញពីទ្រុង ប៉ុន្តែដងខ្លួនរបស់ពស់ថ្លាន់មានកម្លាំងខ្លាំងពេក ហើយបុរសនោះបានស្លាប់យ៉ាងរហ័សបំផុត។
ប៉ូលិសកំពុងស៊ើបអង្កេតដើម្បីរកមើលថាតើមានករណីឃាតកម្មឬការរំលោភខុសច្បាប់ឬអត់៕
ពស់ថ្លាន់ដែលសម្លាប់លោកហ្វឿងកាលពីថ្ងៃអាទិត្យមានប្រវែង៥ម៉ែត្រ