ដោយ៖សុក្ខារិន/ពោធិសាត់៖ លោក ខូយ រីដា អភិបាលខេត្ត ពោធិ៍សាត់ កាលពីថ្ងៃទី២ខែមករាបានអញ្ជើញចូលរួមក្នុង ពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២២-២០២៣ នៅ អនុវិទ្យាល័យពោធិ៍សាត់ ។

បន្ទាប់ពីរបាយការណ៍របស់លោកនាយកសាលា និងមតិ ស្វាគមន៍របស់លោកប្រធានការិយាល័យអប់រំយុវជន និង កីឡា ក្រុង ពោធិ៍សាត់រួចមកលោកអភិបាលខេត្ត បានអានសារលិខិត សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ។ខ្លឹមសារនៃសារលិខិត បានលើក ឡើង១៣ចំណុច។

ក្នុងឱកាសនោះដែលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ក៏បានឧបត្ថម្ភកម្មវិធីចំនួនពីរលានរៀល ឧបត្ថម្ភសម្រាប់ បង្រៀនសិស្សបំប៉នបន្ថែមចំនួនបួនលានរៀន និងមានការជូន លិខិតសរសើរដល់លោកគ្រូអ្នកគ្រូដែលមានស្នាដៃ ល្អ បង្រៀន សិស្សានុសិស្សផងដែរ ៕សរន / N