ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ តារាឆ្នើមព័រទុយហ្គាល់ គ្រីស្ទាណូ រ៉ូណាល់ដូ បានមកដល់ទីក្រុងរីយ៉ាដ មុនពេលពិធីបង្ហាញខ្លួនរបស់គាត់នៅចំពោះមុខអ្នកគាំទ្ររាប់ពាន់នាក់នៅឯក្លិប Al Nassr របស់អារ៉ាប៊ីសាអូឌីតនៅថ្ងៃអង្គារនេះ បន្ទាប់ពីបានសម្រេចការផ្ទេរដ៏គួរឱ្យភ្ញាក់ផ្អើលមួយដែលគេប៉ាន់ស្មានថាមានតម្លៃជាង ២០០ លានអឺរ៉ូ។
យោងតាមទូរទស្សន៍រដ្ឋ Al Ekhbariya បានឱ្យដឹងថា កីឡាករវ័យ៣៧ ឆ្នាំ ជាម្ចាស់ជ័យលាភីពាន Ballon d’Or ប្រាំសម័យកាលរូបនេះបានមកដល់រាជធានីកាលពីល្ងាចថ្ងៃចន្ទនេះបើយោងតាមទូរទស្សន៍រដ្ឋ Al Ekhbariya ហើយកំពុងស្នាក់នៅក្នុងសណ្ឋាគារប្រណីតមួយជាមួយនឹងអ្នករួមដំណើររបស់គាត់។
មន្ត្រីម្នាក់បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFPថា “គាត់បាននាំយកមកជាមួយនូវជំនួយការមួយក្រុមធំនិងសូម្បីក្រុមហ៊ុនសន្តិសុខឯកជនមួយផងដែរ”។
មានវិធានការសន្តិសុខខ្ពស់នៅជុំវិញអាកាសយានដ្ឋាន ដោយមានរថយន្តប៉ូលិសនិងប៉ុស្តិ៍ត្រួតពិនិត្យជាច្រើនកន្លែង។
ក្រុមមន្ត្រីបាននិយាយថា រ៉ូណាល់ដូ ដែលបានចាកចេញពី Manchester United ក្រោមពពកអ័ព្ទក្រោយរិះគន់ក្លិបនៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍ នឹងបង្ហាញខ្លួននៅកីឡដ្ឋាន Mrsool Park ដែលមានសមត្ថភាពផ្ទុកមនុស្ស ២៥.០០០ នាក់ក្នុងទីក្រុងរីយ៉ាដនៅម៉ោង ៧៖០០ យប់នៅថ្ងៃអង្គារទី៣មករានេះ៕
រ៉ូណាល់ដូនឹងបង្ហាញមុខជាផ្លូវការសម្រាប់ក្លិប Al Nassr នៅយប់ថ្ងៃអង្គារនេះ