ដោយៈ គង់ហេង / កំពង់ចាម៖ ក្រសួងមហាផ្ទៃ បានសម្រេចតែងតាំងលោក ឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ជាស្នងការថ្មី នៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ចាម ជំនួសលោកឧត្តមសេនីយ៍ទោ ឯម កុសល ដែលត្រូវចូលនិវត្តន៍។

ពិធីប្រកាសចូលកាន់តំណែង ជាស្នងការនគរបាលខេត្តកំពង់ចាមនេះ បានប្រព្រឹត្ត ទៅ នៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ នៅសាលាខេត្ត ដោយមានការអញ្ជើញ ចូលរួមពីលោក នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នគរបាលជាតិ, លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម។

សូមបញ្ជាក់ថា លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី មុនត្រូវបានប្រកាសចូលកាន់ តំណែងមួយនេះ ជាស្នងការរងនគរបាលខេត្តកំពង់ចាម ទទួលផែនការងារ ព្រហ្មទណ្ឌ។ ចំណែកលោកឧត្តមសេនីយ៍ទោ ឯម កុសល ក្រោយចូលនិវត្តន៍ ត្រូវបានតែងតាំងជាជំនួយការសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានឋានៈស្មើអគ្គនាយករង៕ V / N