ដោយៈ ជា សីហៈ/ភ្នំពេញៈ លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានអះអាងថា នៅឆ្នាំ ២០២៣ នេះ អង្គភាពនឹងបង្កើនសមត្ថភាពកំលាំងបោសសំអាតផ្ទៃដីគ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះឲ្យបានចំនួនជាង២៦៥គីឡូម៉ែត្រក្រឡា ឫ ប្រមាណជា ២៦.៥០០ហិកតា។

លោកបានអះអាងថា គិតត្រឹមពាក់កណ្តាលខែធ្នូ ឆ្នាំ២០២២ស៊ីម៉ាកទទួលបានជោគជ័យគួរឱយកត់សម្គាល់មានជាអាទិ៍ បានបោសសម្អាតផ្ទៃដីចំនួន ១៨៩.២៥៧.២៨១ ម៉ែត្រការ៉េ ឫ ១៨.៩២៥ហិកតា) ស្មើនឹងជាង៩០%នៃផែនការឆ្នាំ២០២២។

លោកបានបន្តថា ស៊ីម៉ាក ក៏បាន រកឃើញនិងកម្ទេចចោលគ្រាប់មីននិងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទ បានចំនួន៥៤.៩០៦គ្រាប់៕/PC