ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ នៅថ្ងៃទី៣ មករា ២០២៣ នេះ នៅសាលាពល ទាហានយោធភូមិភាគពិសេស មានបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញ ភ័ស្តុភា ហិរញ្ញវត្ថុ និងយន្តយុទ្ធ ដើម្បីពង្រឹងសមត្ថភាព ដល់កងទ័ពឆ្នាំ២០២៣ ដែលធ្វើឡើងក្រោម អធិបតីភាព លោកឧត្តមសេនីយ៍ទោ សោម សុវណ្ណ មេបញ្ជាការរងយោធភូមិភាគ ពិសេស តំណាងលោកឧត្តមសេនីយ៍ទោ ប៉ូ វណ្ណៈ មេបញ្ជាការស្ដីទី នៃយោធភូមិ ភាគពិសេស។

លោកវរសេនីយ៍ត្រី ហ៊ូ ចាន់តារា នាយកសាលាពលទាហានយោធភូមិភាគពិសេស បានឡើងអានរបាយការណ៍ ស្តីពីស្ថានភាពទូទៅរបស់សាលា និងថ្លែងមតិ ស្វាគមន៍ ហើយក្នុងនោះ លោក បានបញ្ជាក់ថាៈ សិក្ខាកាម ចូលរួមនៅក្នុងវគ្គនេះ មានចំនួន ៥០ នាក់។

ដោយឡែក លោកឧត្តមសេនីយ៍ទោ សោម សុវណ្ណ តំណាងលោកឧត្តមសេនីយ៍ ទោ ប៉ូវណ្ណៈ មេបញ្ជាការស្ដីទី នៃយោធភូមិភាគពិសេស បានមានប្រសាសន៍ ក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញភ័ស្តុភា ហិរញ្ញវត្ថុ និងយន្តយុទ្ធ ឆ្នាំ២០២៣ នេះថាៈ ការហ្វឹកហ្វឺន នៅថ្ងៃនេះ វាគឺជាគោលបំណងក្នុងការពង្រឹងលើសមត្ថភាព ដល់សិក្ខាកាមទាំងអស់ ឱ្យយល់ដឹងច្បាស់ និងស៊ីជម្រៅលើមេរៀន ដែលគ្រូយោធាចារ្យ បង្ហាត់បង្ហាញ និងអនុវត្តន៍ ។

លោកឧត្តមសេនីយ៍ទោ សោម សុវណ្ណ បានបញ្ជាក់ថាៈ សាលាត្រូវយកចិត្តទុកដាក់ លើការស្នាក់នៅ ការហូបចុក ឱ្យបានត្រឹមត្រូវ ក្នុងនោះ គ្រូយោធាចារ្យ ត្រូវបង្ហាត់ បង្ហាញ នូវបណ្ដាមេរៀន ឲ្យបានច្បាស់លាស់ ដល់សិក្ខាកាមថ្មី ដែលចូលមក ហ្វឹកហ្វឺន នៅក្នុងវគ្គថ្មីនេះ មានមុខវិជ្ជាទាំង ៣ ខាងលើ ដែលជាមុខវិជ្ជាដែលមិន អាចខ្វះបានឡើយ ទាំងនៅលើសមរភូមិមុខ ទាំងសមរភូមិក្រោយ ។

ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ សោម សុវណ្ណ បានធ្វើការផ្តាំផ្ញើដល់ សិក្ខាកាម ក្នុងវគ្គហ្វឹកហ្វឺនបំប៉នជំនាញថ្មី ក្នុងឆ្នាំ២០២៣ថាៈ សិក្ខាកាមទាំងអស់ ត្រូវគោរពវិន័យ និងសាមគ្គឺភាពផ្ទៃក្នុងរបស់សាលា ស្តាប់ការពន្យល់ពីគ្រូយោធាចារ្យ នៅតាមបណ្តាមុខជំនាញផ្សេងៗ ដាច់ខាតសិក្ខាកាម មិនត្រូវប្រព្រឹត្តអំពើពាលា អាវ៉ាសែ ល្បែងស៊ីសង គ្រឿងញៀន និងគ្រឿងអបាយមុខផ្សេងៗ ដែលប្រឈមនឹង ច្បាប់ ហើយក្នុងនោះ ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋានក្នុងតំបន់ ឲ្យបានល្អ ដើម្បីឈានទៅរកការវិវត្តខ្លួនបានល្អ នៅក្នុងសង្គមជាតិ ហើយនៅពេលត្រឡប់ ទៅអង្គភាពវិញ ដោយទទួលបាននូវនិទ្ទេសល្អៗ សម្រាប់បម្រើអង្គភាព តាមជំនាញ របស់ខ្លួន បានហ្វឹកហ្វឺន ហើយលោកឧត្តមសេនីយ៍ទោ សោម សុវណ្ណ បានបើកវគ្គ សិក្សាជំនាញ ចាប់ពីពេលនេះតទៅ។

សូមបញ្ជាក់ដែរថា ក្នុងវគ្គបំប៉ជំនាញទាំង ៣ ខាងលើនេះ បានធ្វើឡើងនៅគ្រប់ អង្គភាពចំណុះ ឲ្យយោធភូមិភាគពិសេស ដែលមានរយៈពេល ២៦ ថ្ងៃ មាននៅ យោធភូមិភាគពិសេស តំបន់ប្រតិបត្តិការសឹករងកណ្ដាល តំបន់ប្រតិបត្តិការសឹករង កំពង់ឆ្នាំង និងសាលាពុលទាហានយោធភូមិភាគពិសេស ផងដែរ៕/V-PC