ចា​ស្ទី​ន ប៊ី​បឺ ភ្ជាប់ពាក្យ​ជាមួយ​នាង ហៃ​លី បាល​វីន

1124
ចែករម្លែក

​តារាចម្រៀង​ប៉ុប​កាណាដា ចា​ស្ទី​ន ប៊ី​បឺ បាន​ភ្ជាប់ពាក្យ​ជាមួយ​តារា​បង្ហាញ​ម៉ូត​អាមេរិក នាង ហៃ​លី បាល​វីន​។ នេះ​បើ​យោងតាម​វេ​ប​សាយ​ប៊ី​ប៊ី​ស៊ី​ចេញផ្សាយ​ថ្ងៃ​ចន្ទ​ទី​៩​កក្កដា​នេះ​។​

​យោងតាម​វេ​ប​សាយ TMZ បានឱ្យដឹងថា តារាចម្រៀង​វ័យ ២៤ ឆ្នាំ​រូបនេះ​បាន​សុំ​នាង​រៀបការ​នៅ​រមណីយដ្ឋាន​មួយ​នៅ​ប្រទេស​បា​ហា​ម៉ា​។ តាម​ដឹង​បុគ្គលិក​សន្ដិសុខ​របស់​តារា​រូបនេះ​បាន​សុំ​ភ្ញៀវ​នៅ​ភោ​ជនី​ដ្ឋា​ន​មួយ​ឱ្យ​ទុក​ទូរស័ព្ទ​របស់​ពួកគេ​ក្នុង​ហោប៉ៅ មុនពេល​តារា​រូបនេះ​សុំ​នាង​រៀបការ​។​

​វេ​ប​សាយ CNN និង E! News បានបញ្ជាក់​ពី​របាយការណ៍​អំពី​ការភ្ជាប់​ពាក្យ​នេះ ដែល​ឪពុកម្តាយ​របស់​ប៊ី​បឺ​ក៏​ហាក់​អបអរ​តាម​អន​ឡាញ​ផងដែរ​។​

​ប៊ី​បឺ និង បាល​វីន​ទើបតែ​ជួប​ទាក់ទង​គ្នា​ឡើងវិញ​ថ្មីៗ​នេះ​ប៉ុណ្ណោះ បន្ទាប់ពី​ធ្លាប់​ស្រឡាញ់គ្នា​កាលពី​អតីត​៕ ដោយ៖ កញ្ញាដាលីស

ចា​ស្ទី​ន ប៊ី​បឺ សុំ​នាង ហៃ​លី បាល​វីន រៀបការ​នៅ​បា​ហា​ម៉ា

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ