ប្រែសម្រួលៈបំណង(វ៉េអិនអិចស្ព្រេស)៖ សភាជាតិវៀតណាមនៅថ្ងៃព្រហស្បតិ៍ទី៤មករានេះនឹងពិចារណាលើការអនុម័តមុខតំណែងឧបនាយករដ្ឋមន្ត្រីពីររូប ក្រោយការបណ្តេញចេញឧបនាយករដ្ឋមន្ត្រីផាំ ប៊ិញ មិញ (Pham Binh Minh)និងវូ ឌឹក ដាំ(Vu Duc Dam)។
សូមបញ្ជាក់ថាកាលពីសប្តាហ៍មុន សម័យប្រជុំពិសេសរបស់គណៈកម្មាធិការមជ្ឈិមបក្សមួយក៏បានបោះឆ្នោតទម្លាក់អតីតរដ្ឋមន្ត្រីការបរទេស ផាំ មិញប៊ិញ ចេញពីសមាជិកការិយាល័យនយោបាយឬលែងជាសមាជិកគណៈកម្មាធិការមជ្ឈិមបក្សលើកទី១៣ទៀតហើយ។
មូលហេតុនៃការបណ្តេញអតីតប្រមុខការទូតប្រកាន់ជំហរតឹងត្អឹងរូបនេះមិនត្រូវបានទម្លាយអោយដឹងទេ។
ង្វៀន ធី ថាញ់(Nguyen Thi Thanh)មន្ត្រីសភាបាននិយាយកាលពីថ្ងៃអង្គារថា សម័យប្រជុំវិសាមញ្ញមួយរបស់រដ្ឋសភានៅថ្ងៃព្រហស្បតិ៍នឹងពាក់ព័ន្ធបញ្ហាផ្ទាល់ខ្លួនចំនួនបីគឺដកតំណែងសភា បណ្តេញនិងអនុម័តការតែងតាំងមុខតំណែងក្នុងរដ្ឋាភិបាលតាមសំណើរបស់នាយករដ្ឋមន្ត្រី។
កិច្ចប្រជុំសភាវៀតណាមក្នុងក្រុងហាណូយកាលពីថ្ងៃ២៧ កញ្ញា ២០២២
សូមបញ្ជាក់ថា រដ្ឋាភិបាលវៀតណាមសំរាប់អាណត្តិឆ្នាំ២០២១-២០២៦ មានឧបនាយករដ្ឋមន្ត្រីបួនរូបគឺលោក ផាំ មិញប៊ិញ លោក ឡេ មិញ ខាយ(Le Minh Khai) លោកវូ ឌឹក ដាំ និងលោក ឡេ វ៉ាន់ ថាញ់(Le Van Thanh)។ក្រោយកិច្ចប្រជុំគណៈកម្មាធិការកណ្តាលកាលពីថ្ងៃសុក្រ រដ្ឋាភិបាលនៅសល់ឧបនាយករដ្ឋមន្ត្រីតែពីររូប ដែលជាសមាជិកគណៈកម្មាធិការមជ្ឈិមបក្ស។
មិញអាយុ៦៣ឆ្នាំ ជាអ្នកការទូតជើងចាស់ម្នាក់ដែលចូលបំរើការក្នុងក្រសួងការបរទេសនៅឆ្នាំ១៩៨១។លោកបន្ទាប់មកបានកាន់តួនាទីជាច្រើនក្នុងផ្នែកការទូត មុនក្លាយជាអនុរដ្ឋមន្ត្រីការបរទេសនៅឆ្នាំ២០០៧ និងរដ្ឋមន្ត្រីការបរទេសនៅឆ្នាំ២០១១។លោកបានក្លាយជាឧបនាយករដ្ឋមន្ត្រីនៅឆ្នាំ២០១៣និងជាឧបនាយករដ្ឋមន្ត្រីប្រចាំការនៅឆ្នាំ២០២១៕
ផាំ មិញមិញ បាត់បង់ទាំងតំណែងឧបនាយករដ្ឋមន្ត្រីនិងសមាជិកគណៈកម្មាធិការកណ្តាលមជ្ឈិមបក្ស តែមិនដឹងមូលហេតុអ្វី