ដោយ: ទេព មង្គល / ភ្នំពេញ: ក្រសួងសុខាភិបាល នៅថ្ងៃនេះ បានប្រកាសជូនព័ត៌មានថា អ្នកឆ្លងជំងឺ កូវីដ-១៩ ជាវីរុសបំប្លែងថ្មី អូមីក្រុង ៩ នាក់ (លទ្ធផលបញ្ជាក់ដោយ PCR), ជាសះស្បើយ ១២ នាក់ និងអ្នកស្លាប់ថ្មី គ្មាន។ ក្នុងនេះ ករណីឆ្លងសហគមន៍ ៨ នាក់ ក្នុងនោះ ៦ នាក់ ជាករណីសុំវិញ្ញាបនបត្រ ចេញទៅក្រៅប្រទេស , ករណីនាំចូលថ្មីពី ក្រៅប្រទេស ១ នាក់ ។
គិតត្រឹមព្រឹក ថ្ងៃទី ៤ ខែមករា ឆ្នាំ២០២៣ នេះ កម្ពុជា មានអ្នកឆ្លងសរុប ១៣៨.៦០៩ នាក់ , អ្នកជាសះស្បើយ ១៣៥.៥០៣ នាក់ និងអ្នកស្លាប់ ៣.០៥៦ នាក់ ។ ករណីឆ្លងសហគមន៍សរុប ១៦.៧៨៥ នាក់ , ករណីនាំចូល ពីក្រៅប្រទេសសរុប ២១.២៤០ នាក់។
សូមរំលឹកថា បើគិតចាប់ ៖
-ពីថ្ងៃទី៨ ខែឧសភា ដល់ថ្ងៃទី២៧ ខែមិថុនា គឺមានរយ:ពេល ៥១ ថ្ងៃជាប់គ្នា គ្មានអ្នកឆ្លងជំងឺកូវីដ -១៩ ថ្មី ។
-ពីថ្ងៃទី ២០ ដល់ថ្ងៃទី២៦ តុលា គឺមានរយៈពេល ៧ថ្ងៃ មិនមានអ្នកឆ្លងថ្មីទេ ។
-នៅថ្ងៃទី៣ វិច្ឆិកា គ្មានអ្នកឆ្លងថ្មីទេ ។
-នៅថ្ងៃទី៥ ដល់ ១២ វិច្ឆិកា (រយៈពេល ៨ថ្ងៃ) ឆ្លងថ្មី គ្មាន (ចំនួនអ្នកឆ្លង ១.៧៣៦ នាក់) និងជាសះស្បើយ គ្មាន (ចំនួន ១.៧៣៧ នាក់) និងស្លាប់ គ្មាន ។
-នៅថ្ងៃទី១៣ វិច្ឆិកា ឆ្នាំ២០២២ ដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ ឆ្លងថ្មី ៦១៣ នាក់ (សរុបចំនួនអ្នកឆ្លង ២.៣១៩ នាក់) និងជាសះស្បើយ ៥៦៥ នាក់ (សរុបចំនួន ២.៣០៣ នាក់) និងស្លាប់ គ្មាន ៕/V
សូមអានសេចក្ដីជូនព័ត៌មាន ដូចមានខាងក្រោមៈ