កូ​វីដ​-១៩៖ ថ្ងៃនេះ អ្នក​ឆ្លង​ថ្មី ៩ នាក់​, ជាសះស្បើយ ១២ នាក់​, ស្លាប់​ថ្មី គ្មាន

ដោយ​:​ ទេព មង្គល / ភ្នំពេញ​: ក្រសួងសុខាភិបាល នៅថ្ងៃនេះ បាន​ប្រកាសជូន​ព័ត៌មាន​ថា អ្នក​ឆ្លង​ជំងឺ កូ​វីដ​-១៩ ជា​វីរុស​បំប្លែង​ថ្មី អូ​មី​ក្រុង ៩ នាក់ (​លទ្ធផល​បញ្ជា​ក់ដោយ PCR), ជាសះស្បើយ ១២ នាក់ និង​អ្នកស្លាប់​ថ្មី គ្មាន​។ ក្នុងនេះ ករណី​ឆ្លង​សហគមន៍ ​​៨ នាក់ ក្នុងនោះ ៦ នាក់  ជា​ករណី​សុំ​វិញ្ញាបនបត្រ ចេញទៅ​ក្រៅប្រទេស , ករណី​នាំចូល​ថ្មី​ពី ក្រៅប្រទេស ១ នាក់​ ។

​គិត​ត្រឹម​ព្រឹក ថ្ងៃទី​ ​៤ ខែមករា ឆ្នាំ​២០២៣ នេះ កម្ពុជា មាន​អ្នក​ឆ្លង​សរុប ១៣៨.៦០៩ នាក់ , អ្នកជា​សះស្បើយ ១៣៥.៥០៣ នាក់ និង​អ្នកស្លាប់ ៣.០៥៦ នាក់​ ។ ករណី​ឆ្លង​សហគមន៍​សរុប ១៦.៧៨៥ នាក់ , ករណី​នាំចូល ពី​ក្រៅប្រទេស​សរុប ២១.២៤០ នាក់​។

​សូម​រំលឹកថា បើ​គិត​ចាប់ ៖
-​ពីថ្ងៃ​ទី​៨ ខែឧសភា ដល់​ថ្ងៃទី​២៧ ខែមិថុនា គឺមាន​រយ​:​ពេល ៥១ ថ្ងៃ​ជាប់​គ្នា គ្មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ -១៩ ថ្មី ។​
-​ពីថ្ងៃ​ទី ២០ ដល់​ថ្ងៃទី​២៦ តុលា គឺមាន​រយៈពេល ៧​ថ្ងៃ មិនមាន​អ្នក​ឆ្លង​ថ្មី​ទេ ។​
-​នៅ​ថ្ងៃទី​៣ វិច្ឆិកា គ្មាន​អ្នក​ឆ្លង​ថ្មី​ទេ ។
-នៅថ្ងៃទី៥ ដល់ ១២ វិច្ឆិកា (រយៈពេល ៨ថ្ងៃ) ឆ្លងថ្មី គ្មាន (​ចំនួនអ្នកឆ្លង ១.៧៣៦ ​នាក់)​ និងជាសះស្បើយ គ្មាន (ចំនួន ១.៧៣៧ នាក់) និងស្លាប់ គ្មាន ។
-នៅថ្ងៃទី១៣ វិច្ឆិកា ឆ្នាំ២០២២ ដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ ឆ្លងថ្មី ៦១៣ នាក់​ (សរុប​ចំនួនអ្នកឆ្លង ២.៣១៩ នាក់)​ និងជាសះស្បើយ ៥៦៥ នាក់ (សរុបចំនួន ២.៣០៣ នាក់) និងស្លាប់ គ្មាន ៕/V

​សូម​អាន​សេចក្ដី​ជូន​ព័ត៌មាន ដូច​មាន​ខាងក្រោមៈ​